Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូព្រមានថា ទំនាក់ទំនងការទូត អាមេរិក-រុស្ស៊ី អាចនឹងកាត់ផ្តាច់ទាំងស្រុង

បានផុស

នៅ

តាមការព្រមានពីក្រសួងការបរទេសក្នុងទីក្រុងមូស្គូបានឲ្យដឹងថា មានលទ្ធភាពដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី អាចនឹងត្រូវបានកាត់ផ្តាច់ទាំងស្រុង។

ទំនាក់ទំនង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ​ បាន​ធ្លាក់​ចុះដល់បាត ​បន្ទាប់​ពី​អាមេរិក ត្រូវ​ប្រឈមមុខ​ ជាមួយរុស្ស៊ី​អស់រយៈពេល​ជាច្រើន​ឆ្នាំ លើបញ្ហា​អ៊ុយក្រែន ស្របពេលដែលវិមានក្រឹមឡាំងអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងខ្ចីដៃទីក្រុងកៀវដើម្បីធ្វើសង្គ្រាមប្រឆាំងទីក្រុងមូស្គូ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលប្រារព្ធខួបលើកទី ៩០ នៃការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត, ក្រសួងការបរទេសរុស្ស៊ីនិយាយថា “មានហានិភ័យដែលទំនាក់ទំនងទាំងនេះ អាចត្រូវបានកាត់ផ្តាច់នៅពេលណាមួយម្តងទៀត”។ ក្រសួងបានស្តីបន្ទោសរឿងនេះ ទៅលើគោលនយោបាយគ្មានទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិក ដែលជំរុញឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀត និងលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើឲ្យទីក្រុងមូស្គូ រងបរាជ័យជាយុទ្ធសាស្រ្ត។

ក្រសួងបន្ថែមថា ដោយបានប្រកាន់យកគោលការណ៍ប្រឆាំងរុស្ស៊ីមិនលែងដៃ សហរដ្ឋអាមេរិក បានកាត់បន្ថយទំនាក់ទំនងទ្វេភាគីរួចជាស្រេចបាត់ទៅហើយ។ ឥស្សរជនអាមេរិក បានបោកបញ្ឆោតខ្លួនឯង ឲ្យជឿសប់ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកគឺជារឿងដាច់ខាត ហើយថា គ្មានប្រទេសណាមួយខ្លាំងដូចខ្លួនទេ។

ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅតែសង្ឃឹមថា នៅទីបំផុត ទីក្រុងវ៉ាស៊ីនតោន នឹងយកគំនិតពីអ្នកកាន់តំណែងមុនក្នុងសម័យសង្រ្គាមត្រជាក់មកគិតសាជាថ្មី ហើយរៀបចំឡើងវិញនូវគោលនយោបាយរបស់ពួកគេចំពោះប្រទេសរុស្ស៊ី ដោយផ្អែកលើការគោរព និងការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រធានាធិបតីអាមេរិក ចោទថា លោក ពូទីន និងក្រុមហាម៉ាស់ មានគោលបំណងតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម