ព័ត៌មានអន្ដរជាតិ
អតីតមិត្តប្រុសកូនក្រមុំនៅចិន ជូនអំណោយជាលុយសុទ្ធក្នុងន័យដាក់បណ្ដាសា
កូនក្រមុំសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលស្រោមសំបុត្រក្រហមដ៏ធំមួយជាកាដូរបស់អតីតមិត្តប្រុសនៃចំនួនទឹកប្រាក់សរុបគឺ ២៣៣ យន់ ។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតឃើញហើយព្រមានថា នេះមានអត្ថន័យមិនល្អទេសម្រាប់គូស្វាមីទើបរៀបការ។

យោងតាមការចុះផ្សាយរបស់ sanook ថា មានករណីនារីវ័យក្មេងម្នាក់មកពីខេត្ត Zhejiang ប្រទេសចិន ដែលបានលាតត្រដាងរឿងរ៉ាវជីវិតរបស់នាងនៅលើបណ្តាញសង្គម។ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ក្នុងពេលដែលនាងបាននិយាយថា នាងនិងអតីតមិត្តប្រុសមានទំនាក់ទំនងស្នេហាស៊ីជម្រៅក្នុងអំឡុងពេលរៀននៅសាកលវិទ្យាល័យ ។ ប៉ុន្តែសម្រាប់ហេតុផលជាច្រើន និងបញ្ហាផ្សេងៗ ធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តបែកគ្នា ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងជាមិត្តមកដល់សព្វថ្ងៃ។
កាលពីពេលថ្មីៗនេះ នាងបានប្រារព្ធពិធីមង្គលការជាមួយគូស្នេហ៍បច្ចុប្បន្នរបស់នាង និងផ្ញើសំបុត្រអញ្ជើញអតីតមិត្តប្រុសឲ្យចូលរួមផងដែរ។ បន្ទាប់ពីពិធីពេញមួយថ្ងៃបានបញ្ចប់។ នាងនិងស្វាមីបានរាប់ចំនួនស្រោមសំបុត្រ និងអំណោយដែលពួកគេបានទទួល។ ភ្លាមៗនោះ ភ្នែករបស់កូនក្រមុំបានប្រទាក់ដោយស្រោមសំបុត្រក្រហមដ៏ធំមួយ។ ពេលពិនិត្យក៏បានរកឃើញថាជាអំណោយរបស់អតីតមិត្តប្រុស។ នៅខាងមុខស្រោមសំបុត្រ មានពាក្យជូនពរធំមួយសរសេរថា ៖ “មួយរយឆ្នាំនៃការរួបរួម” នៅពេលនាងបើកស្រោមសំបុត្រក្រហមធំ អ្វីដែលនៅខាងក្នុងគឺកាន់តែភ្ញាក់ផ្អើល។
អតីតមិត្តប្រុសបានដាក់ក្រដាសប្រាក់ជាច្រើនដែលមានចាប់ពី ១-៥ យន់ទៅក្នុងស្រោមសំបុត្រ។ ទឹកប្រាក់សរុបគឺ ២៣៣ យន់ នាងក៏បានបង្ហើបឲ្យដឹងថា អតីតមិត្តប្រុសបានរៀបការពីមុន។ ប៉ុន្តែនៅពេលនោះ នាងមិនអាចចូលរួមបានទេ ដោយសារគ្រួសារហាមឃាត់។ ដូច្នេះហើយ ទោះលុយកាដូមង្គលការមិនច្រើនក៏ដោយ ប៉ុន្តែគាត់ក៏បានបង្ហាញថាគាត់មានចិត្តស្មោះត្រង់និងមានចេតនាល្អ ដែលធ្វើឲ្យនាងមានអារម្មណ៍ល្អពេលឃើញបែបនេះ។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវរបស់នាងបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមចិន វាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសហគមន៍អនឡាញ មានមនុស្សជាច្រើនចូលមកបញ្ចេញមតិដោយពួកគេជឿថាលេខ ២៣៣ អាចសំដៅលើស្នេហាមិនស្មោះត្រង់ មានន័យថា អតីតមិត្តប្រុសរបស់នាងមានចេតនាបង្កហេតុ ឬព្យាយាមធ្វើឲ្យអាពាហ៍ពិពាហ៍របស់កូនក្រមុំមានតែរឿងមិនល្អចូលមកដល់ជីវិត។
ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានព្យាយាមលើកទឹកចិត្តកូនក្រមុំថា លេខ២៣៣ មិនមានអត្ថន័យពិសេសអ្វីនោះទេ។ វាប្រហែលជាលុយផ្ទាល់ខ្លួនរបស់អតីតអ្នក ដែលរក្សាទុកឲ្យនាងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំនៅចិនជូនថ្លៃបណ្ណាការនិងឡាន Land Rover ទៅកូនកំលោះ តាមពិតមានរឿងហេតុនៅពីក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


