ព័ត៌មានអន្ដរជាតិ
អនុប្រធានសភាអ៊ីស្រាអែលឱ្យយោធាដុតកម្ទេចទីក្រុងហ្គាហ្សា
សមាជិកសភាជាន់ខ្ពស់ក្នុងប្រទេសអ៊ីស្រាអែលបានជំរុញឱ្យយោធា ដុតកម្ទេចទីក្រុងហ្គាហ្សា និងមិនអនុញ្ញាតឱ្យមានឥន្ធនៈណាមួយចូលទៅដល់ប៉ាឡេស្ទីន លុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាសត្រូវបានដោះលែង។
លោក Nissim Vaturi សមាជិកនៃគណបក្ស Likud របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu និងជាអនុប្រធានសភាអ៊ីស្រាអែល សរសេរធ្ងន់ៗនៅលើបណ្ដាញ X ថា ការដែលអ៊ីស្រាអែលខ្វល់ខ្វាយនឹងមតិនៅលើអ៊ីនធឺរណិតមិនបានជួយអ្វីសោះ ហើយអ៊ីស្រាអែលដូចជាមានមនុស្សធម៌ពេកហើយ។
អនុប្រធានសភារូបនេះបញ្ជាក់បន្ថែមថា “ដុតហ្កាហ្សាពេលនេះ វាគ្មានរឿងអីនោះទេ! កុំឲ្យសាំងចូល កុំឲ្យទឹកចូល រហូតទាល់តែចំណាប់ខ្មាំងត្រឡប់មកវិញ!” ។
យ៉ាងណាមិញ បន្ទាប់ពីមានការដាក់សម្ពាធដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ អ៊ីស្រាអែល បានសម្រេចអនុញ្ញាតឲ្យរថយន្តដឹកប្រេងឥន្ធនៈពីរគ្រឿងក្នុងមួយថ្ងៃ ចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


