ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មួយខែ អ៊ុយក្រែន ស្លាប់ទាហានជាង ១៣៧០០នាក់ និងខ្ទេចរថក្រោះ ១៨០០គ្រឿង
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់រដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជាង ១៣,៧០០ នាក់ និងរថក្រោះប្រមាណ ១,៨០០ គ្រឿង ព្រមទាំងសព្វាវុធធុនធ្ងន់ដទៃទៀត ក្នុងខែនេះ។

លោកនិយាយថា កងកម្លាំងរុស្ស៊ី បាននិងកំពុងរារាំងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការបំបែកខែលការពាររបស់ពួកគេ និងបន្តបំបាក់យោធាអ៊ុយក្រែន ហើយទាហានអ៊ុយក្រែន នាំគ្នារត់ប្រាស់អាយុបន្ទាប់ពីដឹងថា ការវាយបករបស់ពួកគេ ឥតប្រយោជន៍។
កន្លងមក រដ្ឋមន្ត្រីរូបនេះក៏បានចេញការវាយតម្លៃចុងក្រោយអំពីជនរងគ្រោះខាងអ៊ុយក្រែនផងដែរកាលពីចុងខែតុលា ដែលនៅពេលនោះលោកនិយាយថា ទាហានទីក្រុងកៀវលើស ៨០,០០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីអ៊ុយក្រែនបើកការវាយបកនៅដើមខែកក្កដា ។
របាយការណ៍របស់លោក Shoigu កើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីជួបលោក Zelensky និងប្រកាសអំពីកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតម្លៃប្រហែល ១០០ លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណព្រមានថា ខ្លួនជិតអស់លុយដែលអនុម័តដោយសភា ដើម្បីចំណាយលើអ៊ុយក្រែនហើយ ។
កាលពីថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែន បានស្វាគមន៍ឥស្សរជនបរទេសបន្ថែមទៀតនៅក្នុងរដ្ឋធានី រួមមានរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius, ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu។
ប្រទេសនេះ កំពុងប្រារព្ធខួបលើកទី១០នៃអ្វីដែលទីក្រុងកៀវ ហៅថាជា “បដិវត្តន៍សេចក្តីថ្លៃថ្នូរ” ដែលជាការតវ៉ាដ៏ធំ និងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ៊ុយក្រែន ហើយទីបំផុតនាំទៅដល់ការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្នជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


