ព័ត៌មានអន្ដរជាតិ
អាងចម្រោះទឹកស្អាតមួយកន្លែង នៅសហរដ្ឋអាមេរិក ត្រូវក្រុមអ្នកវាយប្រហារ ដាក់សារធាតុគីមីចូល
អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ បានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹងជនអនាមិក ដែលបានធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។

ការវាយប្រហារបានកើតឡើងចំនួនពីរលើក នៅថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។ ការជ្រៀតចូលលើកទីពីរ បានកើតឡើងនៅម៉ោង១និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងប្រព័ន្ធកុំព្យូទ័រ ដោយបន្ថែមនូវសារធាតុគីមី Sodium hydroxide ចំនួន ១១១ដងច្រើនជាងការកំណត់ ដែលនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ទោះបីជាយ៉ាងណាក្ដី អាជ្ញាធរក៏បានប្រាប់ឲ្យដឹងផងដែរថា ពួកគេបានចាត់វិធានការទាន់ពេលវេលា ដោយធ្វើការផ្លាស់ប្ដូរចំនួនសារធាតុគីមីឲ្យមានការកំណត់ដូចដើម ហើយក៏ពុំមានទឹកដែលមានសារធាតុគីមីលើសកំណត់ ត្រូវបានផ្ដល់ទៅឲ្យអ្នកប្រើប្រាស់នោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ ក៏មានការវាយប្រហារទៅលើទីតាំងអាងចម្រោះទឹកមួយទៀតនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែពេលនោះជនអនាមិកពុំមានចំណេះដឹង ក្នុងការផ្លាស់ប្ដូរសារធាតុគីមីដូចពេលនេះទេ៕
ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
សូមចុចអាន៖ Facebook លុបគណនីផ្សាយព័ត៌មានមិនពិតប្រឆាំងវ៉ាក់សាំង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ