ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឆ្លើយតបខ្លាំងៗចំពោះផែនការ បង្កើតតំបន់យោធាពិសេស “Schengen” របស់ ណាតូ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា សេចក្តីថ្លែងការណ៍របស់អង្គការណាតូ ទាក់ទងនឹងលទ្ធភាពនៃការបង្កើតតំបន់យោធាពិសេស “Schengen” នឹងធ្វើឲ្យស្ថានការណ៍នៅទ្វីបអឺរ៉ុបកាន់តែក្តៅគគុក ហើយអាចនាំឲ្យមានការកើនឡើងនៃទំនាក់ទំនងដ៏តានតឹងជាមួយរុស្ស៊ី។

ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីប្រធានផ្នែកព័ស្តុភារអឺរ៉ុបរបស់អង្គការណាតូ លោកឧត្តមសេនីយ៍ឯក Alexander Sollfrank បានអំពាវនាវឲ្យបណ្តាប្រទេសអឺរ៉ុប ត្រូវបន្ធូរបន្ថយបទប្បញ្ញត្តិកម្រិតជាតិ ដើម្បីអនុញ្ញាតឲ្យមានការចល័តកងទ័ព គ្រឿងបរិក្ខារ និងគ្រាប់រំសេវឲ្យបានលឿន ក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
លោក Peskov ថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី២៤ខែវិច្ឆិកា នៅពេលត្រូវបានសួរថាតើ វិមានក្រឹមឡាំង ចាត់ទុកការលើកឡើងរបស់មន្ត្រីអង្គការណាតូថា ជាការប្រថុយប្រថានបង្កជម្លោះប្រដាប់អាវុធរវាងរុស្ស៊ីនិងអឺរ៉ុប ឬការប្រឈមមុខដាក់គ្នារបស់សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកជាមួយរុស្ស៊ី មែនឬទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលើកឡើងថា “សេចក្តីថ្លែងការណ៍របស់លោក Sollfrank ទំនងជាបង្ហាញពីការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរបស់ណាតូជាមួយរុស្ស៊ី។ ឥឡូវរឿងរ៉ាវ បានបង្ហាញកាន់តែច្បាស់ហើយថា សម្ព័ន្ធភាពនេះ តែងតែចាត់ទុកប្រទេសរបស់យើងជាសត្រូវ”។

លោក Peskov សង្កត់ធ្ងន់ថា “នេះគ្មានអ្វីក្រៅពីការប៉ុនប៉ង បង្កើនភាពតានតឹងនៅអឺរ៉ុប ដែលនឹងបង្កផលវិបាកនោះទេ។ រុស្ស៊ី មិននៅស្ងៀមឡើយ បើកអង្គការណាតូពង្រីកខ្លួនមែន”។
សូមបញ្ជាក់ជាថ្មី បច្ចុប្បន្ន ណាតូ មានទាហាន ១០០០០នាក់ ក្នុងក្រុមសមរភូមិចំនួន៨ ដែលឈរជើងនៅទូទាំងអឺរ៉ុបខាងកើត។
អគ្គលេខាធិការ Jens Stoltenberg បានប្រកាសកាលពីឆ្នាំមុនថា លោកមានបំណងបន្ថែមកងទ័ពបម្រុងកម្រិតខ្ពស់ចំនួន ៣០០០០០នាក់ទៀត ដើម្បីទៅជួយពួកគេនាពេលអនាគត។ នៅក្រោមផែនការរបស់ Stoltenberg, កងទ័ពចំនួន ១០០០០០នាក់ នឹងអាចទៅដល់សមរភូមិក្នុងរយៈពេលមួយសប្តាហ៍ ខណៈអ្នកនៅសល់នឹងទៅដល់នៅមួយខែក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ គ្រោងបង្កើតតំបន់យោធាពិសេស ដើម្បីធ្វើប្រតិបត្តិការ ករណីផ្ទុះសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


