ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ឈ្មោះអ្នកនាំពាក្យក្រុមហ៊ុន Meta ក្នុងបញ្ជីតាមចាប់ខ្លួន
លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta ដែលគ្រប់គ្រងកម្មវិធី Facebook, Instagram និង WhatsApp ត្រូវបានដាក់ចូលក្នុងបញ្ជីតាមចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃរបស់រុស្ស៊ី។

សារព័ត៌មានរុស្ស៊ី Izvestia, Ria-Novosti និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីផ្សេងទៀតបានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៦ខែវិច្ឆិកាថា ឈ្មោះរបស់ Stone ឥឡូវនេះ អាចរកឃើញនៅក្នុងទិន្នន័យ។ តាមឯកសារ ពលរដ្ឋអាមេរិករូបនេះ កំពុងត្រូវតាមចាប់ដោយសាររឿងរ៉ាវព្រហ្មទណ្ឌ ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតបន្ថែមទេ។
សូមបញ្ជាក់ Meta ត្រូវបានរុស្ស៊ីដាក់ឈ្មោះថាជាអង្គការជ្រុលនិយម ភ្លាមៗបន្ទាប់ពីការផ្ទុះជម្លោះក្នុងប្រទេសអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២។
កម្មវិធីរបស់ខ្លួនដូចជា Facebook និង Instagram ត្រូវបាន Block នៅក្នុងប្រទេសនេះ ដោយសារអនុញ្ញាតឲ្យមានការនិយាយស្អប់ខ្ពើមប្រឆាំងជនជាតិរុស្ស៊ី និងសម្រាប់ការចែកចាយនូវអ្វីដែលត្រូវបានចាត់ទុកថា ជាខ្លឹមសារមិនពិតអំពី យោធារបស់ទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមហ៊ុន Meta ប្រាប់មូលហេតុដែលប្រទេសនៅអឺរ៉ុប មិនអាចប្រើកម្មវិធី Threads ទោះប្ដូរទៅជា VPN ក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


