ព័ត៌មានអន្ដរជាតិ
តើមនុស្សអាចស្លាប់ដោយការសើចទេ?
អ្នកស្រាវជ្រាវនិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក ជាពិសេសចំពោះអ្នកដែលមានជំងឺហឺត។ វេជ្ជបណ្ឌិតជឿថាការស្លាប់ដោយសារការសើចគឺមិនទំនងទេ ប៉ុន្តែតាមទ្រឹស្តីវាអាចទៅរួចទាំងស្រុង ហើយមានករណីកត់ត្រានៃការស្លាប់ទាក់ទងនឹងការសើចកាលពីមុន។
ការសើចមានផលប៉ះពាល់អវិជ្ជមានជាច្រើនលើរាងកាយ ជាពិសេសបេះដូង។ ក្នុងករណីដ៏កម្រ ការសើចខ្លាំងពេក អាចបណ្ដាលឲ្យក្លាយជាស្ថានភាពដែលកើតឡើង នៅពេលដែលសម្ពាធឈាមរបស់មនុស្សធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះបណ្តាលឲ្យប្រព័ន្ធសរសៃប្រសាទស្វយ័ត – បណ្តាញសរសៃប្រសាទដែលគ្រប់គ្រងដំណើរការសរីរវិទ្យាដោយអចេតនា – ប្រតិកម្មលើសលប់ដែលនាំឲ្យមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាលដែលបណ្តាលឲ្យបាត់បង់ស្មារតី។

វេជ្ជបណ្ឌិត Todd Cohen ប្រធានផ្នែកជំងឺបេះដូង និងជានាយកនៃការច្នៃប្រឌិតឧបករណ៍វេជ្ជសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាញូវយ៉ក និយាយថា នៅពេលអ្នកសើច អ្នកធ្វើចលនាទ្រូងរបស់អ្នកឡើងលើចុះក្រោម ហើយវាផ្លាស់ប្តូរសម្ពាធក្នុងប្រហោងទ្រូង ប៉ះពាល់ដល់សរសៃប្រសាទទ្វារ។ វាអាចធ្វើឲ្យអ្នកឈឺក្បាលស្រាល ឬសូម្បីតែក្នុងករណីខ្លះ កម្រគឺការបាត់បង់ស្មារតី”។
ករណីដំបូងនៃការដួលសន្លប់ដោយសារតែការសើច គឺនៅឆ្នាំ ១៩៩៧ អ្នកជំងឺអាយុ ៦២ ឆ្នាំដែលមានជំងឺលើសឈាមនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀតបានដួលសន្លប់ជាច្រើនដង ដោយសារតែការសើចខ្លាំងពេកនៅពេលមើលកម្មវិធីទូរទស្សន៍ ។ ដូច្នេះមនុស្សហៅលក្ខខណ្ឌនេះថា Seinfeld syncope។
លោក Cohen បាននិយាយថា វាមិនអាចទៅរួចទេដែលអ្នកជំងឺអាចស្លាប់ដោយសារជំងឺនេះ ហើយប្រភេទនៃ syncope នេះជាធម្មតាធ្វើឲ្យមនុស្សម្នាក់បាត់បង់ស្មារតីតិចជាងពីរបីនាទីមុនពេលដឹងខ្លួនឡើងវិញ។ លោកបានបន្ថែមថា តាមទ្រឹស្តី ការដួលសន្លប់ដោយសារការសើចអាចធ្វើឲ្យបេះដូងឈប់ ប៉ុន្តែហានិភ័យធំជាងនេះ គឺពួកគេអាចកើតមានក្នុងស្ថានភាពគ្រោះថ្នាក់។ តែវាអាចថាអ្នកដែលមានជំងឺនេះ នឹងដួលបោកក្បាលនឹងជញ្ជាំង ធ្លាក់ជណ្តើរជាដើម។
ក្នុងករណីផ្សេងទៀត ការសើចអាចប៉ះពាល់ដល់បរិមាណខ្យល់ដែលចូលទៅក្នុងបេះដូង សួត និងខួរក្បាល។ ជាឧទាហរណ៍ អារម្មណ៍ដែលកើនឡើងដូចជាការរំជើបរំជួលខ្លាំងអាចបង្កើនការដកដង្ហើម និងបង្កឲ្យមានការផ្ទុះឡើងនៃរោគសញ្ញាជំងឺហឺត ដែលជាពិសេសអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយការដកដង្ហើមមិនទៀងទាត់ដែលទាក់ទងនឹងការសើច។
នៅក្នុងការសិក្សាឆ្នាំ ២០០៩ អ្នកវិទ្យាសាស្ត្របានស្ទង់មតិអ្នកជំងឺហឺតចំនួន ១០៦ នាក់ ហើយបានរកឃើញថា ៤០% នៃពួកគេមានការផ្ទុះឡើងដែលបណ្តាលមកពីការសើច។ ក្នុងករណីធ្ងន់ធ្ងរ ការវាយប្រហារដោយជំងឺហឺតអាចបណ្តាលឲ្យស្លាប់ ប្រសិនបើអ្នកជំងឺមិនមានប្រដាប់ហឺត។
បន្ថែមពីលើផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក លោក Cohen បាននិយាយថា ការសើចពិតជាគ្មានគ្រោះថ្នាក់ និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ការសិក្សាបង្ហាញថាការសើចអាចកាត់បន្ថយការថប់បារម្ភ ខណៈពេលដែលបង្កើនការបញ្ចេញសារធាតុ dopamine ដែលជាសារធាតុគីមី មានអារម្មណ៍ល្អ របស់ខួរក្បាល។ លើសពីនេះ ការសើចអាចជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងខ្លួន និងកាត់បន្ថយការរលាកចំពោះអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង នេះបើយោងតាមការសិក្សាដែលមិនបានត្រួតពិនិត្យដែលបង្ហាញនៅ European Society of Cardiology នៅទីក្រុង Amsterdam ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសអាយុវែង ច្រើនតែមានចំណូលចិត្ត ៥ យ៉ាងនេះក្នុងខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


