ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី ស្លាប់អ្នកឡើងភ្នំ ១១នាក់
អ្នកឡើងភ្នំចំនួន១១នាក់ ត្រូវបានគេរកឃើញស្លាប់ នៅក្បែរមាត់ភ្នំភ្លើង Marapi ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីវាផ្ទុះឡើងកាលពីចុងសប្តាហ៍។

យ៉ាងណាក្តី មនុស្សចំនួនបីនាក់ ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃចន្ទ ខណៈការស្វែងរកអ្នកបាត់ខ្លួន១២នាក់ផ្សេងទៀត ត្រូវផ្អាកដោយសារតែការផ្ទុះជាបន្តបន្ទាប់។
តាមរបាយការណ៍ មានអ្នកឡើងភ្នំចំនួន៧៥នាក់នៅក្នុងតំបន់ ពេលការផ្ទុះកើតឡើង ប៉ុន្តែភាគច្រើនត្រូវបានជម្លៀសដោយសុវត្ថិភាព។
Marapi ដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៧របស់ប្រទេសឥណ្ឌូណេស៊ី បានបាញ់ផេះកម្ពស់ដល់ទៅ ៣គីឡូម៉ែត្រទៅលើអាកាសកាលពីថ្ងៃអាទិត្យទី៣ខែធ្នូ។

អាជ្ញាធរ បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់លំដាប់ទីពីរ ហើយហាមឃាត់អ្នកស្រុកមិនឲ្យចូលទៅក្នុងរង្វង់ចម្ងាយ ៣គីឡូម៉ែត្រពីមាត់រណ្ដៅ។
លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang និយាយថា មនុស្សទាំងបីនាក់ដែលជួយសង្គ្រោះបាន គឺមានរលាកខ្លួនប្រាណនិងអស់កម្លាំងល្ហិតល្ហៃ។ អ្នកឡើងភ្នំមួយចំនួន ដែលជម្លៀសបានក៏រងការរលាកផងដែរ។
សូមបញ្ជាក់ ភ្នំ Marapi កម្ពស់២៨៩១ម៉ែត្រ គឺស្ថិតនៅលើកោះ Sumatra ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្នំភ្លើង Semeru ផ្ទុះឡើង ខណៈអាជ្ញាធរ ព្រមានប្រជាជន ឲ្យប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


