Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំ

បានផុស

នៅ

យោងតាមមន្រ្តីម្នាក់ដែលជាមេបញ្ជាការស៊ើបការណ៍កងកម្លាំងទាហានការពារអ៊ីស្រាអែល (IDF) លោកឧត្តមសេនីយ៍ទោ Tamir Heiman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលដកស្រង់ដោយកាសែត The Jerusalem Post ថា ចារកម្មអ៊ីស្រាអែលជឿជាក់ថា អ៊ីរ៉ង់នៅតែបន្តផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ ទោះបីជាទទួលការវាយលុកផ្នែកសេដ្ឋកិច្ចដ៏ឈឺចាប់កាលពីពេលថ្មីៗនេះ ក៏ដោយ ។

យោងតាមលោក Heiman បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់មានមធ្យោបាយក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំ ប្រសិនបើពួកគេសម្រេចចិត្តធ្វើដូច្នោះ ។ ទីក្រុង Tel Aviv បានស្នើថា អ៊ីរ៉ង់រង់ចាំអាមេរិកវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រោះវានឹងបន្ធូរបន្ថយរបបទណ្ឌកម្មធ្ងន់ធ្ងរ ។

លោក Heiman បានបញ្ចេញមតិថា ក្នុងស្ថានភាពបច្ចុប្បន្ន អ៊ីរ៉ង់ចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់នៃវិបត្តិនេះ ហើយហេតុដូចនេះហើយអ៊ីរ៉ង់កំពុងព្យាយាមត្រឡប់ទៅកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ។

រដ្ឋបាលថ្មីរបស់អាមេរិកបានធ្វើការបំភិតបំភ័យម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) ប៉ុន្តែអ៊ីរ៉ង់ទទូចថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការដំបូងឆ្ពោះទៅរកការចរចា និងដកទណ្ឌកម្មចេញ ព្រោះថាទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកដំបូងដែលចាកចេញពីសន្ធិសញ្ញានេះ ។

ក្រុងតេអេរ៉ង់បានព្រមានថាមានពេលតិចតួចសម្រាប់ទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់មករកកិច្ចព្រមព្រៀង JCPOA វិញ ដោយសារតែច្បាប់ត្រូវបានអនុម័តនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការធ្វើឃាតលើអ្នកវិទ្យាសាស្ត្ររូបវិទ្យានុយក្លេអ៊ែរ Mohsen Fakhrizadeh ដែលរួមមានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងផ្អាកការធ្វើអធិការកិច្ចរបស់អង្គការសហប្រជាជាតិលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើការដាក់ទណ្ឌកម្មមិនត្រូវបានដកចេញ ។ នៅដើមឆ្នាំនេះអង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់បានប្រកាសថា ប្រទេសនេះបានត្រឡប់ទៅអនុវត្តការពង្រឹងជាតិអ៊ុយរ៉ានីញ៉ូមដល់ ២០ ភាគរយនៅឯរោងចក្រប្រេងឥន្ធនៈ Fordow ។

នៅពេលនេះអនាគតរបស់ JCPOA នៅតែស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីរដ្ឋបាល Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ ដោយប្រកាសថា អ៊ីរ៉ង់បានរំលោភលក្ខខណ្ឌរបស់ខ្លួន និងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងតេរ៉ង់ផងដែរ ។ ទន្ទឹមនឹងនេះសមាជិកដទៃទៀតនៃ JCPOA រួមជាមួយទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ IAEA បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អ៊ីរ៉ង់បានបំពេញគ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយគ្មានចេតនាអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ។

ជាការឆ្លើយតបទីក្រុងតេអេរ៉ង់បានរិះគន់ផ្នែកមួយនៃកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ បោះបង់ចោលការរឹតត្បិតលើការស្រាវជ្រាវនុយក្លេអ៊ែររួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងដកចេញចំនួនដែលត្រូវការសម្រាប់ដំណើរការនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម