ព័ត៌មានអន្ដរជាតិ
ទីបំផុត Vietnamtown ដំបូងបង្អស់លើលោក លេចចេញជារូបរាងនៅប្រទេស ថៃ
គេធ្លាប់តែល្បីឈ្មោះ Chinatown ដែលជាទីប្រជុំជនបណ្តុំជនជាតិចិននៅក្រៅប្រទេស ប៉ុន្តែពេលនេះ វៀតណាម ក៏មាន Vietnamtown នៅក្រៅប្រទេសដែរ។

កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានកាត់ខ្សែបូ សម្ពោធ Vietnamtown ដំបូងបង្អស់លើលោក ក្នុងខេត្ត Udon Thani ភាគឦសានប្រទេសថៃ។
សមាជិកសភាកំពូលខាងលើ បានហៅ Vietnamtown នេះថាជាទំនាក់ទំនងថ្មីរបស់វៀតណាម នៅក្នុងប្រទេសថៃ។
លោកបានសម្តែងនូវសេចក្តីរីករាយ ដែលតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាម ត្រូវបានផ្សព្វផ្សាយនៅប្រទេសថៃ។ វត្តអារាមវៀតណាម និងកន្លែងគោរពបូជាចំនួនបី បានរៀបចំដើម្បីឧទ្ទិសដល់លោក ហូ ជីមិញ។
ស្របពេលជាមួយគ្នានោះដែរ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត Udon Thani និងអ្នកឧបត្ថម្ភ សម្រាប់ការគាំទ្រដល់គម្រោង Vietnamtown។

ដោយគូសបញ្ជាក់ថា វាជា Vietnamtown ដំបូងនិងតែមួយគត់លើពិភពលោក, លោក Hue ជឿជាក់ថា ជាមួយការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលមូលដ្ឋាន, ទីប្រជុំជននេះ នឹងបង្ហាញឲ្យឃើញនូវសកម្មភាពអាជីវកម្ម វប្បធម៌ និងទេសចរណ៍ដ៏មមាញឹក ដូច្នេះហើយ វានឹងក្លាយជាគោលដៅសម្រាប់ជនជាតិវៀតណាមនៅប្រទេសថៃ ក៏ដូចជាភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់វប្បធម៌ក្នុងស្រុក និងជំរុញទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់ និងប្រជាជនថៃដែលមានដើមកំណើតវៀតណាមនៅទីនេះ។
លើសពីនេះ លោកបានសង្កត់ធ្ងន់ថា Vietnamtown អាចនឹងបង្កើតនៅក្នុងតំបន់សមស្របផ្សេងទៀតនៃប្រទេសថៃ ព្រោះសហគមន៍វៀតណាម បានដើរតួនាទីជាកត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការបង្កើត Vietnamtown គឺជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរ។
សូមបញ្ជាក់ យោងតាមសមាគមជនជាតិវៀតណាមនៅខេត្ត Udon Thani បានឲ្យដឹងថា ជនជាតិវៀតណាមដែលរស់នៅក្នុងមូលដ្ឋាននេះ គឺមានប្រមាណ៦ម៉ឺននាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


