ព័ត៌មានអន្ដរជាតិ
ប្រពន្ធលួចលាក់ផិតក្បត់ជាង១២ឆ្នាំ ទើបដឹងការពិតពេលនាងមរណភាព
បុរសម្នាក់បានទៅរៀបចំបន្ទប់ភរិយាដែលស្លាប់ដោយសារជំងឺកាលពី៤ឆ្នាំមុន ប៉ុន្តែបែររកឃើញប្រអប់កាដូអាថ៌កំបាំងមួយ ដែលក្នុងនោះលាក់អាថ៌កំបាំងនៃគូស្នេហ៍ចាស់ ខណៈគាត់ជាស្វាមីមិនដែលដឹងទាល់តែសោះ។
ទីភ្នាក់ងារសារព័ត៌មាន The Sun បានរាយការណ៍ថា បុរសវ័យកណ្តាលម្នាក់បានបាត់បង់ប្រពន្ធជាទីស្រលាញ់របស់គាត់ជាច្រើនឆ្នាំមកហើយ។ រឿងនេះចាប់ផ្តើមពីបុរសអាយុ ៦០ ឆ្នាំម្នាក់ដែលនិយាយថាប្រពន្ធរបស់គាត់បានស្លាប់ដោយសារជំងឺមហារីកសុដន់កាលពី ៤ ឆ្នាំមុនក្នុងអាយុ ៥៣ ឆ្នាំ។ ពួកគេបានរៀបការអស់រយៈពេល ២៥ ឆ្នាំហើយមានកូនពីរនាក់ពេញវ័យអស់ហើយ។
ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេគឺមានសុភមង្គលខ្លាំងណាស់ នាងគឺជាក្ដីស្រឡាញ់របស់គាត់ អ្វីគ្រប់យ៉ាងរបស់គាត់។ ហើយជឿថា ភរិយានឹងតែងតែគិតដុចជាគាត់គិតដែរ។ ក្រោយបាត់បង់ភរិយា បុរសជាប្ដីមានការឈឺចាប់យ៉ាងខ្លាំង ហើយមិនដែលគិតពីរបៀបដែលគាត់នឹងឆ្លងកាត់ថ្ងៃដ៏លំបាកទាំងនេះទេ។
នៅពេលដែលគាត់ចាប់ផ្តើមទទួលយកការពិត និងអាចដោះស្រាយជាមួយនឹងអារម្មណ៍បានកាន់តែច្រើន គាត់បានទៅរៀបចំរបស់នៅក្នុងបន្ទប់ប្រពន្ធគាត់។ នៅពេលគាត់ចាប់ផ្តើមរើសវត្ថុផ្សេងៗបន្តិចម្តងៗ ដើម្បីដាក់តាមលំដាប់លំដោយ។ បុរសចំណាស់រូបនេះបានរកឃើញប្រអប់មួយលាក់នៅពីក្រោយប្រអប់ទូ។ នៅពេលដែលគាត់បើកវា គាត់បានរកឃើញរូបថត កាត និងអំណោយដែលត្រូវបានផ្ញើដោយបុរសអាថ៌កំបាំងម្នាក់កាលពី ១២ ឆ្នាំមុន។
នៅខាងក្នុងសារអំណោយ មានខ្លឹមសារអំពីការរួមភេទ សេចក្តីស្រឡាញ់ និងបំណងប្រាថ្នាចង់នៅជាមួយនាង រួមទាំងអំណោយដែលនៅខាងក្នុងមានខោទ្រនាប់សិចស៊ី និងចិញ្ចៀនមួយផងដែរ។ បន្ទាប់មកគាត់បានដឹងពីការពិតដ៏គួរឲ្យភ័យខ្លាចថាប្រពន្ធរបស់គាត់បានលួចលាក់ប្រព្រឹត្តអំពើផិតក្បត់គាត់ដោយមិនដឹងខ្លួន។
បន្ទាប់ពីគាត់បានដឹងការពិត វាធ្វើឲ្យពោះរបស់គាត់ឈឺរហូតដល់ក្អួត។ ជាងនេះទៅទៀត គាត់មិនអាចប្រាប់អាថ៌កំបាំងនេះដល់នរណាម្នាក់បានឡើយ។ សូម្បីតែកូនរបស់គាត់ ក៏ព្រោះតែគាត់មិនចង់បំផ្លាញការចងចាំល្អៗរបស់កូនគាត់ដែលមានតែម្តាយរបស់គេ។ ហើយអ្វីដែលអាក្រក់បំផុតនោះគឺគាត់មិនអាចជួបប្រពន្ធដែលបានស្លាប់ ដើម្បីផ្តល់ចម្លើយដល់គាត់ដែលនៅជាប់ក្នុងចិត្តជារៀងរហូតឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពប្តីប្រពន្ធជនជាតិចិន ទិញផ្ទះដំបូង ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


