ព័ត៌មានអន្ដរជាតិ
ចិន ជួបអាកាសធាតុត្រជាក់ខ្លាំង ខណៈផ្លូវហាយវេ ត្រូវបិទដោយសារព្រិលនិងទឹកកក
នៅថ្ងៃសុក្រទី១៥ខែធ្នូ អាជ្ញាធរចិនបានកំណត់លំហូរចរាចរណ៍នៅតាមផ្លូវហាយវេ ក្នុងខេត្តមួយចំនួនបន្ទាប់ពីមានរថយន្តបុកគ្នាដោយសាររអិលទឹកកក ខណៈសីតុណ្ហភាពធ្លាក់ចុះដល់កម្រិតត្រជាក់ខ្លាំងនៅតំបន់ភាគច្រើន។

យោងតាមការព្យាកររបស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន, សីតុណ្ហភាពនឹងធ្លាក់ចុះដល់ -៤០ អង្សាសេនៅផ្នែកនៃខេត្ត Heilongjiang ភាគឦសាន និងនៅតំបន់ភាគខាងលិច Xinjiang ក៏ដូចជានៅ Inner Mongolia, ខេត្ត Gansu និង Qinghai ផងដែរ។
រលកអាកាសធាតុត្រជាក់ដែលឆ្លងកាត់ប្រទេស ពីភាគខាងជើងទៅខាងត្បូង ត្រូវបានគេរំពឹងថានឹងនាំឲ្យសីតុណ្ហភាពចុះទាបខ្លាំងនៅចុងសប្តាហ៍ ថ្វីបើមជ្ឈមណ្ឌលឧតុនិយមនិយាយថាភ្លៀងនិងព្រិល នឹងថយចុះក៏ដោយ។

នៅខេត្ត Henan, ការធ្លាក់ព្រិលនិងផ្លូវគ្របដណ្តប់ដោយទឹកកក រួមជាមួយអ័ព្ទក្រាស់ បានបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនករណី នៅលើផ្លូវល្បឿនលឿន។
ទន្ទឹមនោះ អាជ្ញាធរចរាចរណ៍នៅខេត្ត Ningxia និយាយថា ផ្លូវហាយវេមួយចំនួនរបស់ខ្លួន លែងមានសុវត្ថិភាព និងបិទចរាចរណ៍បណ្តោះអាសន្ន នៅពេលមានព្រិលធ្លាក់។
ដោយឡែក ស្រឡាងនិងឡានក្រុងមួយចំនួន ក៏ផ្អាកសេវាកម្មជាបណ្ដោះអាសន្នផងដែរនៅព្រឹកថ្ងៃសុក្រក្នុងទីក្រុងសៀងហៃ ខណៈមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានចេញការព្រមានអំពីរលកត្រជាក់ដំបូងនៃឆ្នាំ២០២៣ ហើយសីតុណ្ហភាព ត្រូវបានព្យាករថា នឹងធ្លាក់ចុះមក -៦ អង្សាសេនៅចុងសប្តាហ៍នេះ។

នៅភាគនិរតី ផ្លូវជាតិជាច្រើនក្នុងតំបន់ទីបេ ដូចជានៅ Shigatse និង Nyingchi ត្រូវបានបិទដោយសារតែព្រិល ទឹកកក និងភាពមើលមិនសូវឃើញ។ រដ្ឋាភិបាលក្នុងតំបន់ បានដាក់ពង្រាយកម្លាំងចំនួន២៤០០នាក់ សារធាតុរំលាយព្រិលជាង៣៣០០តោន និងធាតុប្រឆាំងការរអិលជាង២៣០០០ម៉ែត្រគូប សម្រាប់វិធានការបង្ការ។
សូមបញ្ជាក់ថា ឆ្នាំនេះ ប្រទេសចិន បានជួបប្រទះអាកាសធាតុអាក្រក់ខ្លាំង ចាប់ពីសីតុណ្ហភាពទាបបំផុតក្នុងខែមករា ដល់កម្រិតទឹកភ្លៀងខ្លាំង និងរដូវក្តៅដ៏ក្តៅគគុក ដែលក្រុមអ្នកវិទ្យាសាស្ត្របន្ទោសលើបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


