ព័ត៌មានអន្ដរជាតិ
ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយសមភាគីចិនលោក Xi Jinping ក្នុងកាយវិការសុច្ឆន្ទៈដើម្បីចាប់ផ្តើមដំណើរការនៃការស្តារទំនាក់ទំនងចិន-អាមេរិកឡើងវិញ បន្ទាប់ពីការចុះខ្សោយយ៉ាងខ្លាំងអស់រយៈពេល៤ឆ្នាំមកនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបានឲ្យដឹងថា មេដឹកនាំទាំងពីរបានសម្តែងការស្វាគមន៍គ្នាទៅវិញទៅមកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែសេតវិមាននិយាយថា លោក Biden ក៏បានសង្កត់ធ្ងន់ផងដែរលើបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្សនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋបាលថ្មីក្នុងទីក្រុងវ៉ាស៊ីនតោន ធានាទំនាក់ទំនងដែលអន់ថយក្នុងយុគសម័យដ៏ច្របូកច្របល់របស់អតីតប្រធានាធិបតី Donald Trump។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Biden បានសួរសុខទុក្ខនិងជូនពរដល់ប្រជាជនចិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លោកក៏បានបញ្ជាក់ផងដែរអំពីអាទិភាពរបស់លោកក្នុងការការពារសន្តិសុខ ភាពរុងរឿង សុខភាពនិងរបៀបរស់នៅរបស់ប្រជាជនអាមេរិកនិងការអភិរក្សតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី។
សេតវិមានបាននិយាយថា លោក Biden បានគូសបញ្ជាក់ការព្រួយបារម្ភជាមូលដ្ឋានរបស់លោកអំពីការអនុវត្តសេដ្ឋកិច្ចដោយបង្ខំនិងអយុត្តិធម៌របស់ទីក្រុងប៉េកាំង ការបង្ក្រាបនៅហុងកុង ការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំងនិងសកម្មភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់ រួមទាំងចំពោះកោះតៃវ៉ាន់ផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ក៏ដូចជាបញ្ហាប្រឈមនៃសន្តិសុខ សុខភាពសកល ការប្រែប្រួលអាកាសធាតុនិងការទប់ស្កាត់ការរីកសាយអាវុធផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ទីបំផុត សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


