ព័ត៌មានអន្ដរជាតិ
អាមេរិកប្រើទណ្ឌកម្មរឹបអូសប្រេងអ៊ីរ៉ង់ ហើយយកទៅលក់បានមិនចេះតិច
មន្រ្តីក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិកបានលក់ប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ជាងមួយលានបារ៉ែលដែលខ្លួនរឹបអូសបានក្រោមកម្មវិធីដាក់ទណ្ឌកម្មរបស់ខ្លួនកាលពីឆ្នាំមុន។

ការរឹបអូសនេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងរបស់ទីក្រុងវ៉ាស៊ីនតោនលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដែលបានដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងការចាត់ទុករបស់សហរដ្ឋអាមេរិកទៅលើក្រុមរបស់អ៊ីរ៉ង់មួយចំនួនថាជា “ភេរវករ”។
នៅក្នុងវិធីសាស្រ្តថ្មីកាលពីឆ្នាំមុន រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រើនិតិវិធីដកហូតស៊ីវិលដើម្បីរឹបអូសប្រេងសាំងប្រមាណ១.២លានបារ៉ែលដែលខ្លួននិយាយថា កំពុងត្រូវបានបញ្ជូនពីអ៊ីរ៉ង់ទៅវ៉េណេស៊ុយអេឡានៅលើកប៉ាល់ដឹកប្រេងចំនួន៤គ្រឿង។

ប្រេងនោះដែលជាការរឹបអូសយកធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្ទេរទៅឲ្យនាវាដទៃទៀតហើយត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដែលជាកន្លែង ប្រេងឥន្ធនៈត្រូវបានគេលក់ហើយប្រាក់ត្រូវបានចែកចាយទៅឲ្យមូលនិធិសម្រាប់ជនរងគ្រោះអាមេរិកនៃភេរវកម្មដែលឧបត្ថម្ភដោយរដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក Marc Raimondi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅសប្តាហ៍នេះថា ការលក់ទំនិញត្រូវបានបញ្ចប់ហើយ។ រដ្ឋាភិបាលនៅតែកំពុងអនុវត្តការចំណាយចុងក្រោយ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងដើម្បីរឹបអូសយកទំនិញមួយផ្សេងទៀតដែលនោះជាប្រេងឆៅដែលខ្លួននិយាយថា បានមកពីអ៊ីរ៉ង់ដោយចោទថា បំពានច្បាប់ភេរវកម្មរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


