ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស បង្ហាញស្ថានភាពចំណាប់ខ្មាំង ៣ រូបសុទ្ធតែមានជំងឺរ៉ាំរ៉ៃ និងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ
កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស Al-Qassam បានបង្ហោះឃ្លីបវីដេអូខ្លីមួយមានរយៈពេលប្រហែល ១ នាទីបង្ហាញពីស្ថានភាពចំណាប់ខ្មាំងជាមនុស្សចាស់ជរាជនជាតិអ៊ីស្រាអែលចំនួន ៣ រូបដែលសុទ្ធសឹងតែមានជំងឺរ៉ាំរ៉ៃ និងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ក្នុងវីដេអូនោះ ចំណាប់ខ្មាំងម្នាក់ដែលមានអាយុ ៧៩ ឆ្នាំបាននិយាយថា “យើងគឺជាអ្នកចាប់ផ្ដើមបង្កើតមូលដ្ឋានគ្រឹះសម្រាប់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប៉ុន្តែយើងមិនយល់ទេថាហេតុអ្វីបានជាយើងត្រូវបានគេបោះបង់ចោលបែបនេះទៅវិញ ដូច្នេះគួរតែដោះលែងយើងទៅមិនថាក្នុងលក្ខខណ្ឌអ្វីនោះឡើយ ។ យើងនៅទីនេះជាមួយក្រុមមនុស្សចាស់ផ្សេងទៀត ហើយសូមកុំទុកឲ្យយើងចាស់នៅទីនេះអី” ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ដែរថា ចំណាប់ខ្មាំងទាំងបីដែលមានអាយុចន្លោះពី ៧៩ ទៅ ៨៤ ឆ្នាំសុទ្ធតែត្រូវបានចាប់ខ្លួនចេញពីសហគមន៍ដូចគ្នានៅជិតតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ខណៈប្រពន្ធរបស់ឈ្លើយសឹកទាំងបីដែលចាប់មកនៅថ្ងៃជាមួយគ្នានោះ គឺត្រូវបានដោះលែងរួចទៅហើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានហៅវីដេអូនេះថា “ជាសកម្មភាពឧក្រិដ្ឋជន និងភេរវកម្ម” បង្ហាញពីភាពឃោរឃៅរបស់ក្រុមហាម៉ាសចំពោះជនស៊ីវិលស្លូតត្រង់ និងចាស់ជរា ដែលត្រូវការការថែទាំសុខភាព ។

ស្របពេលជាមួយគ្នានេះ លោក Hagari ក៏បានផ្ញើសារទៅកាន់ចំណាប់ខ្មាំងទាំងនោះផងដែរថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឲ្យអ្នកត្រឡប់មកទឹកដីកំណើតវិញដោយសុវត្ថិភាព ហើយយើងក៏មិនបិទភ្នែកសម្រាកនោះដែរ ដរាបណាអ្នកមិនទាន់អាចវិលមកវិញ” ។
គួរបញ្ជាក់ថា ការបញ្ចេញវីដេអូថ្មីនេះបានកើតមានឡើង បន្ទាប់ពីភាគីអ៊ីស្រាអែល និងក្រុមហាម៉ាសជិតឈានដល់កិច្ចព្រមព្រៀងកម្រិតខ្ពស់មួយផ្សេងទៀតដើម្បីដោះលែងចំណាប់ខ្មាំងវ័យចំណាស់ចន្លោះពី ៣០ ទៅ ៤០ នាក់ ខណៈរហូតមកដល់ពេលនេះ ឈ្លើយសឹកជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ដាក់ចេញផែនការសាងសង់ជញ្ជាំងបិទផ្លូវរូងក្រោមដីរបស់ ក្រុមហាម៉ាស នៅតាមតំបន់ព្រំដែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


