ព័ត៌មានអន្ដរជាតិ
វៀតណាម រកលុយបានជាង ៤១ លានដុល្លារពីការលក់ឥណទានកាបូនព្រៃឈើ
ប្រទេសវៀតណាមរកចំណូលបានជាង ៤១ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនព្រៃឈើលើផ្ទៃដី ៣.១ លានហិកតា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាត់បន្ថយការបំភាយឧស្ម័នជាមួយធនាគារពិភពលោក ។

ការលក់ឥណទាននេះ ជាកិច្ចព្រមព្រៀងដំបូងស្តីពីការកាត់បន្ថយការបំភាយឧស្ម័នដែលត្រូវបានអនុវត្តដោយជោគជ័យក្នុងប្រទេសវៀតណាម ហើយវាក៏ជាការរួមចំណែកក្នុងការគ្រប់គ្រង និងការពារព្រៃឈើ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជនជាដើម ។
ទន្ទឹមនោះ សម្រាប់ប្រាក់ចំណូលនេះដែរ ត្រូវបានផ្ទេរទៅខេត្តភាគខាងជើង និងភាគកណ្តាលចំនួន ៦ ក្នុងប្រទេស ដើម្បីបង់ឲ្យម្ចាស់ព្រៃឈើ ប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ដើម្បីគ្រប់គ្រង ការពារ និងអភិវឌ្ឍព្រៃឈើបន្ថែមទៀត ។
បន្ទាប់ពីជោគជ័យនៃការសាកល្បងលើគម្រោងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងខេត្តទាំង ៦ នោះហើយ តំបន់ជាច្រើនទៀតក្នុងប្រទេសវៀតណាមដែលមានផ្ទៃដីព្រៃឈើធម្មជាតិធំៗ ក៏ដូចជាការពារយ៉ាងល្អ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីអនុវត្តកម្មវិធីនេះនាពេលឆាប់ៗខាងមុខ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


