ព័ត៌មានអន្ដរជាតិ
អាមេរិក ហាមមិនឲ្យក្រុមហ៊ុន Apple លក់នាឡិកាដៃម៉ាកចុងក្រោយរបស់ខ្លួន
ក្រុមហ៊ុន Apple ត្រូវបានហាមមិនឲ្យលក់នាឡិកាដៃម៉ាកចុងក្រោយបំផុតរបស់ខ្លួននៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលលោក Joe Biden បានបដិសេធមិនព្រមវេតូសេចក្តីសម្រេចរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (ITC) ។

ការហាមឃាត់ការលក់នាឡិកាដៃម៉ាក Ultra 2 និងនាឡិកាដៃម៉ាក Series 9 គឺជាលទ្ធផលនៃជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យា Masimo ។
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (ITC) នៅក្នុងខែតុលាបានតម្កល់សេចក្តីសម្រេចរបស់ចៅក្រមក្នុងខែមករា ក្រោយការចោទប្រកាន់ថា Apple បានរំលោភលើសិទ្ធិរបស់ Masimo ក្នុងបច្ចេកវិទ្យាវាស់កម្រិតអុកស៊ីសែនក្នុងឈាម ។
ទោះយ៉ាងណា Masimo ក៏បានប្តឹង Apple វិញផងដែរចំពោះការរំលោភប៉ាតង់នៅ ITC ក្នុងឆ្នាំ ២០២១ ជុំវិញនាឡិកា Apple Watch Series 6 ជាម៉ូដែលដំបូងគេដែលបំពាក់នូវសមត្ថភាពត្រួតពិនិត្យអុកស៊ីសែនក្នុងឈាម ។

ទន្ទឹមនោះ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា Apple, Inc. បានរំលោភលើប៉ាតង់ចំនួនពីរដែលជាកម្មសិទ្ធិរបស់សាជីវកម្ម Masimo និង Cercacor Laboratories, Inc ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
តាមរយៈការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបញ្ជាក់ថា បន្ទាប់ពីការពិគ្រោះយោបល់ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai បានសម្រេចចិត្តមិនផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់ ITC នោះឡើយ ។

ដំបូងឡើយ Masimo បានប្តឹង Apple នៅតុលាការសហព័ន្ធក្នុងឆ្នាំ ២០២០ ដោយចោទប្រកាន់ Apple ថា បានលួចបុគ្គលិករបស់ខ្លួន និងលួចអាថ៌កំបាំងពាណិជ្ជកម្មទាក់ទងនឹងបច្ចេកវិទ្យាពន្លឺសម្រាប់វាស់កម្រិតអុកស៊ីសែនក្នុងឈាម ។
ដោយឡែក ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ ក៏បានប្តឹងឧទ្ធរណ៍តបវិញផងដែរ ហើយត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដំណើរការដោះស្រាយដើម្បីអាចលក់ផលិតផលនេះបានឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


