ព័ត៌មានអន្ដរជាតិ
មនុស្សជាង ៤២០០០នាក់ ស្លាប់ដោយការបាញ់ប្រហារនៅអាមេរិក ក្នុងឆ្នាំ២០២៣
យោងតាមទិន្នន័យរបស់បណ្ណសារអំពើហិង្សាដោយកាំភ្លើង (GVA) បានបង្ហាញថា មនុស្សជាង ៤២០០០ នាក់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារការបាញ់ប្រហារក្នុងឆ្នាំ២០២៣។

ក្នុងទិន្នន័យរបស់ GVA ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៧ បានឲ្យដឹង ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន ២៣,៧៦០ នាក់ គឺជាការធ្វើអត្តឃាត ខណៈមនុស្ស ១៨,៥០៧ នាក់ផ្សេងទៀត ត្រូវបាត់បង់ជីវិតក្នុងការបាញ់ប្រហារដោយអចេតនា អំពើឃាតកម្ម និងការប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន។
GVA និយាយថា តួលេខនេះ បូករួមទាំងឧបទ្ទវហេតុបាញ់សម្លាប់រង្គាលចំនួន ៦៥០ ករណី, ឃាតកម្ម ៤០ ករណី, ប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន ១,១៦១ ករណី និងការបាញ់ប្រហារដោយអចេតនា ១,៥៤៣ ករណី។

ទន្ទឹមនោះ កុមារជាង ១,៦០០ នាក់អាយុ ១៧ ឆ្នាំចុះ ត្រូវបានសម្លាប់ក្នុងឧបទ្ទវហេតុហិង្សាដោយកាំភ្លើង និង ៤,៤៤៤ នាក់ផ្សេងទៀត រងរបួស។
GVA បន្ថែមថា មន្ត្រីអនុវត្តច្បាប់ចំនួន ៤៦ នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងអំពើហិង្សាដោយកាំភ្លើង ហើយជនសង្ស័យ ១,៤១២ នាក់បាត់បង់ជីវិតក្នុងការបាញ់តបតជាមួយសមត្ថកិច្ច។

សូមបញ្ជាក់ថា GVA បានតាមដានឧប្បត្តិហេតុអំពើហិង្សាដោយកាំភ្លើង ដោយពឹងផ្អែកលើប្រភពពីអនុវត្តច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ ប្រភពរដ្ឋាភិបាល និងពាណិជ្ជកម្ម ។
កាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់សុវត្ថិភាពកាំភ្លើង ដែលអនុម័តដោយសភា ។ វាជាច្បាប់កំណែទម្រង់កាំភ្លើងដំបូងពីសភា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ប៉ុន្តែក្រុមអ្នកតស៊ូមតិបានបន្តជំរុញឲ្យមានវិធានការតឹងរ៉ឹងជាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Astro Awani
ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យនៅអាមេរិក បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


