Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ខំបេះពីមាត់ពី.ក យកជំនួយយោធា ២៥០លានដុល្លារទៀត ផ្តល់ឲ្យអ៊ុយក្រែន

បានផុស

នៅ

ទោះការអនុម័តជំនួយពីសភានៅជាប់គាំងក៏ដោយ ប៉ុន្តែកាលពីថ្ងៃពុធទី២៧ខែធ្នូ សហរដ្ឋអាមេរិក ខំបេះពីមាត់ពីក ផ្តល់កញ្ចប់​ជំនួយ​យោធាថ្មីមួយ​ទៀត​ដល់​អ៊ុយក្រែន ដោយ​មាន​តម្លៃ​ប្រហែល ២៥០ លាន​ដុល្លារ។ 

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វាវុធទាំងនេះគឺយកចេញពីស្តុកមន្ទីរបញ្ចកោណដែលនៅសេសសល់ ហើយបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក, កញ្ចប់ជំនួយចុងក្រោយនេះរួមមាន ខែលការពារដែនអាកាស កាំភ្លើងធំ គ្រាប់កាំភ្លើងធុនតូច និងអាវុធប្រឆាំងរថក្រោះ។ 

ការអនុម័តជំនួយថ្មីនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន បង្ហាញក្តីកង្វល់ថា ខ្លួនកំពុងធ្លាក់ចូលក្នុងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុនិងការប្រយុទ្ធក្នុងសង្គ្រាម បើប្រទេសលោកខាងលិច នៅតែបង្អង់មិនផ្តល់ជំនួយឲ្យខ្លួនលឿនតាមតម្រូវការ។

សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់ទីក្រុងកៀវ ប៉ុន្តែកិច្ចព្រមព្រៀងស្តីពីសព្វាវុធបន្ថែមទៀតផ្តល់ទៅឲ្យអ៊ុយក្រែន ត្រូវបានក្រុមអ្នកសាធារណរដ្ឋរារាំង ដោយផ្លែផ្កាឲ្យអ្នកប្រជាធិបតេយ្យថា អាមេរិក គួរតែទុកលុយយកទៅពង្រឹងសន្តិសុខនៅតាមព្រំដែនម៉ិកស៊ិកវិញទៅ ជាជាងយកលុយទៅបោះចោលនៅអ៊ុយក្រែន។

(រូបថត៖ AP)

វិធានការចំណាយបន្ទាន់ ដែលនឹងផ្តល់ប្រាក់ ៥០ ពាន់លានដុល្លារឲ្យអ៊ុយក្រែន និង ១៤ ពាន់លានដុល្លារឲ្យអ៊ីស្រាអែល ត្រូវបរាជ័យនៅក្នុងព្រឹទ្ធសភាកាលពីដើមខែនេះ ដោយអ្នកមកពីគណបក្សសាធារណរដ្ឋ សុទ្ធតែបានបោះឆ្នោតប្រឆាំង ហើយដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅសហរដ្ឋអាមេរិក ក៏មិនអាចបញ្ចុះបញ្ចូលសមាជិកសភា ឲ្យទន់ចិត្តបានដែរ។

ពាក់ព័ន្ធការផ្តល់ជំនួយនេះ រដ្ឋមន្ត្រីការបរទេស Anthony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វាជារឿងចាំបាច់បំផុតដែលសភា ត្រូវធ្វើសកម្មភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ជាប្រយោជន៍ដល់សន្តិសុខជាតិរបស់យើង តាមរយៈការជួយអ៊ុយក្រែនការពារខ្លួន និងធានាអនាគតរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken (រូបថត៖ Getty)

លោកបន្ថែមថា “ជំនួយរបស់យើងមានសារៈសំខាន់ចំពោះការគាំទ្រដៃគូអ៊ុយក្រែន នៅពេលពួកគេការពារប្រទេស និងសេរីភាពរបស់ពួកគេ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី”។

សូមបញ្ជាក់ថា បូករួមទាំងជំនួយថ្មីខាងលើ គិតត្រឹមពេលនេះសហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់៤៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ជិតទទួលបានយន្តហោះចម្បាំង F-16 ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម