ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថានឹងដុតលុយជំនួយរបស់លោកខាងលិចនៅលើទឹកដី អ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយទាំងមុខមាំថា រុស្ស៊ីនឹងដុតលុយរបស់លោកខាងលិចនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដោយសារតែរដ្ឋាភិបាលទីក្រុងកៀវយកជំនួយជាកញ្ចប់ថវិកាទាំងនេះមកប្រើប្រាស់លើសមរភូមិប្រយុទ្ធ ជាពិសេសវាមិនអាចផ្លាស់ប្ដូរប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបាននោះឡើយ ។

លោក Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “លុយទាំងនេះមិនអាចបង្វែរស្ថានការណ៍លើសមរភូមិប្រយុទ្ធនៃប្រតិបត្តិការសឹករបស់រុស្ស៊ីបាននោះទេ ដោយសារតែបច្ចុប្បន្នកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងមូស្គូកំពុងតែរុលចូលទៅជ្រៅ ហើយរឿងសំខាន់បំផុតនោះទៀតសោត គឺការសម្រេចបាននូវគោលដៅដែលយើងដាក់ចេញនាពេលកន្លងមក” ។
ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរូបនេះគឺដើម្បីជាការឆ្លើយតបទៅនឹងផែនការបម្រុងទុករបស់សហភាពអឺរ៉ុប (EU) ដែលរំពឹងនឹងផ្ដល់ជំនួយហិរញ្ញវត្ថុប្រមាណ ២០ ពាន់លានអឺរ៉ូបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវដែលកំពុងតែក្រពុលមុខជាមួយនឹងកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ។
លោក Peskov បានសង្កត់ធ្ងន់ថា “EU មិនទាន់ដឹងខ្លួនទៀតថា លុយដែលផ្ដល់ទៅឲ្យអ៊ុយក្រែនកំពុងធ្វើឲ្យសេដ្ឋកិច្ចខ្លួនឯងជួបការលំបាក ហើយកញ្ចប់ថវិកាទាំងនេះក៏ប៉ះពាល់ទៅដល់ឧស្សាហកម្មនៃបណ្ដាប្រទេស EU រួចទៅហើយ ជាពិសេសគឺខូចដល់អនាគតរបស់ប្រទេស EU តែម្ដង” ។

លោក Peskov បានចង្អុលបង្ហាញថា “ទាំងជនជាតិអឺរ៉ុប និងអាមេរិកសុទ្ធតែយល់ច្បាស់ណាស់អំពីកម្រិតនៃអំពើពុករលួយនៅអ៊ុយក្រែន ហើយពួកគេក៏ដឹងដែរថា លុយទាំងនេះកំពុងត្រូវបានលួច និងដុតចោលលើទឹកដីអ៊ុយក្រែន ដោយសារតែទីក្រុងកៀវយកវាទៅប្រើដើម្បីទប់ទល់នឹងសង្គ្រាម ក៏ដូចជាចាយវាយខុសគោលការណ៍ជាដើម” ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក សហភាពអឺរ៉ុប (EU) បានអនុវត្តកញ្ចប់ទណ្ឌកម្មប្រមាណ ១១ លើកមកហើយប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីកាត់បន្ថយសមត្ថភាពរបស់ប្រទេសមួយនេះក្នុងការផ្ដល់ហិរញ្ញប្បទានដល់សង្គ្រាម ដែលរហូតមកដល់ពេលនេះ ចាយពេលជិត ២ ឆ្នាំទៅហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


