ព័ត៌មានអន្ដរជាតិ
ចិន ដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ ៩ រូប
ប្រទេសចិនបានដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ចំនួន ៩ នាក់ចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) ស្របពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងបង្កើនការបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ ។

ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា អ្នកដែលត្រូវបណ្តេញចេញទាំងនោះក៏រួមមាន មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងរ៉ុកកែតចិនផងដែរ ខណៈការជម្រះមន្ត្រីទាំងនោះអាចជាប់ទាក់ទងនឹងការស៊ើបអង្កេតលើអំពើពុករលួយនៅក្នុងជួរកងកម្លាំងដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។
ទន្ទឹមនោះ សារព័ត៌មានបរទេសមួយចំនួនបានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ទើបលោកត្រូវបានបណ្ដេញចេញពីតំណែងកាលពីតុលា ខណៈចាប់តាំងពីពេលនោះគេក៏មិនបានប្រទះឃើញមេទ័ពរូបនេះនោះដែរ ។

ពាក់ព័ន្ធនឹងតំណែងរដ្ឋមន្ត្រីការពារជាតិនេះដែរ កាលពីថ្ងៃសុក្រចិនបានតែងតាំងអតីតមេទ័ពជើងទឹកលោក Dong Jun ឲ្យមកអង្គុយកៅអីដែលកំពុងទំនេរមួយនេះ ចំពេលមានភាពតានតឹងផ្នែកយោធាបានឈានដល់កម្រិតខ្ពស់ ជាពិសេសទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ។
ស្របពេលជាមួយគ្នានេះ ការតែងតាំងលោក Dong Jun ក៏កើតមានឡើង ចំពេលចិនកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពយោធាដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកណ្ដាប់ដៃដែករបស់ប្រធានាធិបតី Xi Jinping ក្នុងការលើកតម្កើងប្រទេសចិនឲ្យក្លាយជាមហាអំណាចពិភពលោក ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិនបានប្រកាសបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយជាហូរហែ និងចោទសួរថាតើអតីតរដ្ឋមន្ត្រីការពារជាតិលោក Wei Fenghe ដែលត្រូវដកតំណែងកាលពីខែមីនា បាត់មុខនៅទីណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


