ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅហ្គាហ្សានឹងបន្តពេញឆ្នាំ២០២៤
«សង្គ្រាមនៅតំបន់ហ្គាហ្សាអាចនឹងអូសបន្លាយពេញឆ្នាំ២០២៤»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអ៉ីស្រាអែលលោក Daniel Hagari បាននិយាយក្នុងសារអបអរសាទរឆ្នាំថ្មីទៅកាន់កម្លាំងប្រដាប់អាវុធដែលកំពុងពង្រាយជាការត្រៀមខ្លួនដើម្បីប្រយុទ្ធ។
លោកបាននិយាយថា កងកម្លាំងមួយចំនួន ជាពិសេសទាហានបម្រុងនឹងត្រូវដកចេញដើម្បីឲ្យពួកគេចូលរួមក្រុមឡើងវិញ។ «ការសម្របខ្លួនទាំងនេះមានគោលបំណងដើម្បីធានាបានចំពោះផែនការ និងការត្រៀមខ្លួនសម្រាប់បន្តសង្គ្រាមក្នុងឆ្នាំ២០២៤»។

«កម្លាំងការពារជាតិត្រូវតែរៀបចំផែនការទុកជាមុនដើម្បីយល់ដឹងថា នឹងមានបេសកកម្មបន្ថែម និងការប្រយុទ្ធនៅតែបន្តមានសម្រាប់ពេលវេលាក្នុងឆ្នាំ២០២៤»។ លោកបាននិយាយ និងបន្តថា ទាហានបម្រុងមួយចំនួននឹងចាកចេញពីតំបន់ហ្គាហ្សាឆាប់ៗក្នុងសប្តាហ៍នេះដើម្បីឲ្យពួកគេបង្កើនថាមពលឡើងវិញមុនពេលមានប្រតិបត្តិការថ្មី។
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ថា មនុស្សជាង២១៨០០នាក់ ក្នុងនោះភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ក្នុងរយៈពេលផ្ទុះសង្គ្រាម១១សប្តាហ៍កន្លងទៅ។
សង្គ្រាមចុងក្រោយបំផុតបានផ្ទុះឡើងដោយការវាយប្រហារឆ្លងកាត់ព្រំដែនមិនធ្លាប់មានពីមុនដោយក្រុមប្រដាប់អាវុធហាម៉ាស់នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១២០០នាក់ភាគច្រើនជាជនស៊ីវិល និងមានចំណាប់ខ្មាំងប្រហែលជា២៤០នាក់ទៀត។
អ៉ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សារហូតដល់ចុងឆ្នាំដែលបានក្លាយជាឆ្នាំដ៏អាក្រក់បំផុតនៅក្នុងតំបន់។
ក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ហោចណាស់ប្រជាជនប៉ាឡេស្ទីន៤៨នាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅ Gaza City កាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយក៏មានមនុស្សជាច្រើននាក់បានកប់ជាប់ក្នុងគំនរបាក់បែក។
អង្គការសហប្រជាជាតិបាននិយាយថា ៨៥%នៃប្រជាជន ២.៤លាននាក់នៅហ្គាហ្សាគឺស្ទើរតែ២លាននាក់ឥឡូវនេះបានផ្លាស់ទីលំនៅ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


