ព័ត៌មានអន្ដរជាតិ
ឧបទ្ទវហេតុរទេះភ្លើងបុកគ្នានៅ ឥណ្ឌូណេស៊ី ស្លាប់មនុស្ស ៤ នាក់ និងរបួស ២២ នាក់
មនុស្ស ៤ នាក់បានស្លាប់បាត់បង់ជីវិត និង ២២ នាក់បានរងរបួស ក្រោយមានឧបទ្ទវហេតុរថភ្លើង ២ គ្រឿងបុកគ្នា នៅខេត្ត West Java ខាងកើតរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤នេះ ។

ប្រភពព័ត៌មានពី Channel News Asia របាយការណ៍បឋមពីអជ្ញាធរបង្ហាញថា អ្នកដែលបានបាត់បង់ជីវិតទាំង៤នាក់គឺជាបុគ្គលិកក្រុមការងាររថភ្លើង នៅក្នុងចំណោមចំនួនអ្នកដំណើរជិះក្នុងរថភ្លើងទាំងពីរសរុបប្រមាណជិត ៥០០ នាក់ ខណៈចំពោះមូលហេតុដែលបង្កឡើងឱ្យរថភ្លើងទាំងពីរបុកគ្នានេះ នៅពុំទាន់កំណត់ឲ្យដឹងច្បាស់ពីអាជ្ញាធរនៅឡើយទេ ។
បុគ្គលិកប្រតិបត្តិការតំណាងក្រុមហ៊ុនស្ថានីយផ្លូវដែកឈ្មោះ PTKAI ប្រចាំតំបន់កើតហេតុខាងលើ បានបន្ថែមថា រថភ្លើងទាំងពីរខ្សែ ១ផ្ទុកមនុស្សប្រមាណ ២៨៧ នាក់ និង១ខ្សែទៀត ប្រមាណ ១៩១ នាក់ បានប៉ះទង្គិចគ្នា នាម៉ោងប្រមាណ ៦ព្រឹក។ គេឃើញ បំណែកខាងមុខរថភ្លើងទាំងពីរគឺខ្ទេចខ្ទីគ្មានសល់ ឯចំណែកតួរថភ្លើងមួយផ្នែកធ្លាក់ចូលទៅវាលស្រែ៕


ប្រែសម្រួល៖ មាន រតនា
ប្រភព៖ CNA
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


