Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់នៅហ្គាហ្សាកាន់តែច្រើន ខណៈអ៊ីស្រាអែលក៏មិនបន្ថូរដៃ​វាយលុក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera​ នៅថ្ងៃទី​២២​ ខែមករាបានឲ្យដឹងថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនឡើងលើសពី ២៥,០០០ នាក់ ខណៈអ៊ីស្រាអែលក៏មិនបន្ថូរដៃក្នុងការវាយលុកនោះដែរ ។

អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីនលោក Ashraf al-Qudra បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៧៨ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយបង្កើនចំនួនអ្នកស្លាប់ក្នុងរយៈពេលជាង ៣ ខែនៃភ្លើងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានឡើងដល់ ២៥,១០៥ នាក់ ។

ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ៦២,៦១៨ នាក់បានរងរបួស និងប្រហែល ៨៥ ភាគរយភាគរយនៃចំនួនប្រជាជនប៉ាឡេស្ទីនត្រូវបានផ្លាស់ទីលំនៅ ខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងជ្រកកោននៅក្នុងជំរំរបស់អង្គការសហប្រជាជាតិក្នុងស្ថានភាពដ៏អាក្រក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសអ៊ីស្រាអែលចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដ៏ឃោឃៅនៅតំបន់ហ្គាហ្សា ។ លោកបាននិយាយនៅឯការបើកកិច្ចប្រជុំកំពូល G77+China នៅរដ្ឋធានី Kampala ប្រទេសអូហ្គង់ដាថា “ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានបន្តបំផ្លិចបំផ្លាញធំទៅៗ និងបានសម្លាប់ជនស៊ីវិលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកផងដែរ ចាប់តាំងពីលោកធ្វើជាអគ្គលេខាធិការ UN” ។

លោកបានប្រាប់សារព័ត៌មាន Al Jazeera ទៀតថា “ដំណោះស្រាយចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឹការទទួលយកសិទ្ធិរបស់ប៉ាឡេស្ទីន និងការទទួលយកដំណោះស្រាយរដ្ឋពីរជាដើម” ។

គួរបញ្ជាក់ថា ការ​អះអាង​នេះ​កើតមាន​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​​ប្រឆាំង​ការបង្កើតរដ្ឋពីរ ហើយលោកបានប្តេជ្ញាបន្តការវាយលុករហូតទាល់តែកម្ចាត់បានក្រុមហាម៉ាស ខណៈអ៊ីស្រាអែលក៏បានបង្កើនការប្រយុទ្ធទៅលើកងកម្លាំងផ្សេងទៀតផងដែរ ដែលកាន់តែបង្កភាពតានតឹងនៅក្នុងតំបន់ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម