ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល កំពុងរងការព្រមានពីអន្តរជាតិកាន់តែខ្លាំង ជុំវិញគម្រោងវាយប្រហារទីក្រុង Rafah
អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុកនៅ Rafah ដែលជាទីក្រុងប្រមូលផ្តុំដោយជនភៀសខ្លួនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ Gaza ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថា “ជាងពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ Gaza កំពុងជ្រកកោននៅក្នុងតំបន់ Rafah នេះ” ខណៈដែលវិទ្យុ FM ហូឡង់ Hanke Bruins Slot បាននិយាយថា “អាចមានជនស៊ីវិលស្លាប់បាត់បង់ជីវិតជាច្រើននាក់ ប្រសិនបើគម្រោងវាយប្រហារទីក្រុង” Rafah ពីសំណាក់ភាគី អ៊ីស្រាអែល ប្រព្រឹត្តទៅបានសម្រេចមែននោះ ។ ហើយដូចគ្នានេះ អារ៉ាប៊ីសាអូឌីត ក៏បានព្រមានអំពី “ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ប្រសិនបើ Rafah ត្រូវបានវាយប្រហារ។

នៅថ្ងៃអាទិត្យ នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ Gaza បាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ទៀត ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ២៨,១០០ នាក់ និងជាង ៦៧,៥០០ នាក់ បានរងរបួស។ ហើយប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់ ដែលកំពុងរស់នៅក្នុងទីក្រុង Rafah ត្រូវបានបង្ខំឱ្យភៀសខ្លួនពីផ្ទះរបស់ពួកគេទៅកន្លែងផ្សេងទៀត។
ជាមួយនឹងការប្រកាសរបស់រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីគម្រោងជម្លៀសប្រជាជនប៉ាឡេស្ទូីន ចេញពីទីក្រុង Rafah ដើម្បីវាយកម្ទេចបន្ទាយចុងក្រោយរបស់ហាម៉ាស់ នេះដែរ សហរដ្ឋអាមេរិកបានព្រមានថា ការលុកលុយក្រុង Rafah នឹងក្លាយជា “គ្រោះមហន្តរាយ” ខណៈដែល EU និង UN កំពុងសម្តែងការព្រួយបារម្ភរៀងៗខ្លួនអំពីបញ្ហានេះ។

ទន្ទឹមគ្នានេះ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Jamie McGoldrick ដែលទើបតែបានទៅ Gaza ដើម្បីវាយតម្លៃស្ថានភាព បានប្រាប់ BBC ថា ប្រជាជននៅ Rafah នឹងគ្មានកន្លែងសម្រាប់ទៅឡើយ ប្រសិនបើកងទ័ពអ៊ីស្រាអែលចាប់ផ្តើមការវាយលុករបស់ពួកគេ។ លោក Jamie និយាយយ៉ាងដូច្នេះថា ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៥ លាននាក់ត្រូវបានគេជឿថា កំពុងរស់នៅភៀសខ្លួនក្នុងទីក្រុង Rafah ដើម្បីគេចចេញពីប្រតិបត្តិការយោធាអ៊ីស្រាអែល ហើយពួកគេភាគច្រើនមិនមានផ្ទះសម្បែងឡើយ ពោលគឺរស់នៅក្នុងតង់ប៉ុណ្ណោះ ។ លោកបន្តថា “Rafah ធ្លាប់តែជាតំបន់មានសុវត្ថិភាព ហើយស្រាប់តែក្លាយទៅជាតំបន់លែងមានសុវត្ថិភាពវិញ តើពួកគេអាចផ្លាស់ទីទៅទីណាបានទៀត?” ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


