ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ ប្រជាជនវៀតណាម ចាយប្រាក់ជិត ៤លានដុល្លារ កុម្ម៉ុង់ម្ហូបតាមអនឡាញ
ប្រជាជនវៀតណាម បានចំណាយលុយកុម្ម៉ុង់ទិញម្ហូបតាមអនឡាញអស់ ៣៥ទ្រីលានដុង (១.៤ ពាន់លានដុល្លារ) កាលពីឆ្នាំមុនឬស្មើនឹង ៣.៨លានដុល្លារក្នុងមួយថ្ងៃ ដែលនេះបង្ហាញពីការកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works មានមូលដ្ឋាននៅប្រទេសសិង្ហបុរី, ការចំណាយរបស់ប្រជាជនវៀតណាមកុម្ម៉ុង់ទិញម្ហូបតាម app ដូចជា Grab និង Shopee Food គឺខ្ពស់ជាងគេបំផុត បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។
Grab និង Shopee Food បានគ្រប់គ្រងទីផ្សារក្នុងប្រទេសវៀតណាម ដោយអ្នកកុម្ម៉ង់តាម Grab មាន៤៧% និង Shopee Food មាន៤៥% ចំណែកក្រុមហ៊ុនផ្សេងទៀតដូចជា BaeMin មាន៨% ប៉ុន្តែក្រុមហ៊ុននេះ ឈប់ដំណើរការនៅក្នុងប្រទេសវៀតណាមទៅហើយ នៅចុងឆ្នាំ២០២៣។

ក្នុងឆ្នាំ២០២៣ មានការកុម្ម៉ង់តាមអនឡាញកើនឡើង ព្រោះភោជនីយដ្ឋានចិនបានពង្រីកសាខាក្នុងអត្រាគួរឲ្យកត់សម្គាល់ ហើយភាគច្រើនបានជ្រើសរើសតំបន់អាស៊ីអាគ្នេយ៍ជាទិសដៅគោលរបស់ពួកគេ។
ជាក់ស្តែង ភោជនីយដ្ឋាន Mixue បានជ្រើសយកប្រទេសវៀតណាម ដើម្បីបើកហាងនៅបរទេសលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្ន យីហោចិនមួយនេះ មានហាងជិត ៤០០០នៅក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកដឹង ចំនួនគោលដៅទេសចរណ៍ប្រទេសជាប់ភូមិផងរបងជាមួយ កម្ពុជា ទាំងបីក្នុងឆ្នាំ ២០២៤ នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


