ព័ត៌មានអន្ដរជាតិ
លោក បៃដិន លុបចោលបំណុលសិក្សា សម្រាប់សិស្សនិស្សិតជាង ១៥ម៉ឺននាក់
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសថា ខ្លួននឹងលុបចោលបំណុលសិក្សាចំនួន ១.២ពាន់លានដុល្លារ សម្រាប់សិស្សនិស្សិតអាមេរិកប្រមាណ ១៥៣០០០នាក់។

នេះគឺជាសេចក្តីប្រកាសថ្មី បន្ទាប់ពីតុលាការកំពូល ធ្លាប់រារាំងផែនការរបស់លោក បៃដិន ក្នុងការលុបចោលបំណុលសិក្សាសម្រាប់និស្សិតអាមេរិកជាង ៤០លាននាក់ ជាផ្នែកនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គាត់កាលពីឆ្នាំ២០២០។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះ គឺអនុវត្តចំពោះតែអ្នកចុះឈ្មោះក្នុងផែនការសងប្រាក់ (SAVE) ដែលបំពេញតាមតម្រូវការជាក់លាក់ និងអ្នកដែលសន្យាបង់ប្រាក់យ៉ាងតិច១០ឆ្នាំ ក៏ដូចជាអ្នកខ្ចីដំបូង១២០០០ដុល្លារ ឬតិចជាងនេះសម្រាប់សាលារៀនប៉ុណ្ណោះ ខណៈអ្នករងផលប៉ះពាល់ គឺនឹងត្រូវជូនដំណឹង ហើយអនុវត្តដោយស្វ័យប្រវត្តិ។

តើកម្ចីសិក្សាជាអ្វី?
កម្ចីសិក្សាគឺជាប្រាក់ដែលសិស្សនិស្សិតទទួលបានពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋរបស់ពួកគេ ឬក្រុមហ៊ុនឯកជន ដែលពួកគេអាចយកទៅប្រើប្រាស់សម្រាប់ថ្លៃសិក្សា ឬការចំណាយផ្សេងៗរបស់សាលា។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវតែសងប្រាក់នោះវិញក្រោយរៀនចប់ បូកនឹងការប្រាក់ផងដែរ។
យោងតាមក្រសួងអប់រំអាមេរិក សិស្សនិស្សិតចំនួន៧.៥លាននាក់ បានចុះឈ្មោះក្នុងកម្មវិធីសងត្រឡប់ដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាល លោក បៃដិន។ កម្មវិធីនេះ គឺគណនាការទូទាត់ប្រចាំខែទៅនឹងប្រាក់ចំណូល និងទំហំគ្រួសាររបស់បុគ្គលម្នាក់ៗ ពោលគឺមិនមែនគិតសមតុល្យប្រាក់កម្ចីរបស់ពួកគេទេ។
សូមបញ្ជាក់ តាមរយៈសកម្មភាពប្រតិបត្តិ លោក បៃដិន បានលុបចោលបំណុលសិក្សាចំពោះសិស្សនិស្សិតជិត៣.៩លាននាក់រួចទៅហើយ ស្មើនឹងទឹកប្រាក់១៣៨ពាន់លានដុល្លារ ហើយបើយោងតាមអង្គការគំនិតផ្តួចផ្តើមទិន្នន័យអប់រំ, អាមេរិក មានបំណុលសិស្សនិស្សិត ១.៧៧ទ្រីលានដុល្លារ ពោលគឺម្នាក់ជាប់បំណុល ៣៧០០០ដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បំណុលជាតិ អាមេរិក កើនកប់ក្ដោងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅ ១០ ឆ្នាំខាងមុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


