ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនអ្នកនិពន្ធកូរ៉េម្នាក់ ពីបទដើរអាក្រាតកាយសាធារណៈ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ
កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ូលិសមកពីស្ថានីយ៍ Gangnam ក្នុងទីក្រុងសេអ៊ូលបានចាប់ខ្លួនអ្នកនិពន្ធប្រុសម្នាក់ អាយុ ៣៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាលោក Choi ក្រោមបទចោទប្រកាន់ទាក់ទងនឹងការបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។
យោងតាមសារព័ត៌មាន allkpop បានគូសបញ្ចាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Choi ត្រូវគេចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងញៀនកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ដែលនាំឲ្យមានការរំខាននៅក្នុងហាងកាហ្វេគ្មានមនុស្សនៅ ក្នុងសង្កាត់ Samseong-dong, ឬ ហៅថា Gangnam-gu ។
តាមសេចក្តីរាយការណ៍ដដែលថា អ្នកនិពន្ធរូបនេះបានបំផ្លាញគ្រឿងសង្ហារិមរបស់ហាងកាហ្វេ មុនពេលចាកចេញពីកន្លែងនោះ។ ក្រោយមក លោក Choi ត្រូវគេឃើញដើរដោយគ្មានពាក់អាវតាមដងផ្លូវក្នុងទីក្រុងចំពេលមានព្រិលធ្លាក់ខ្លាំង ដែលនោះបានធ្វើឲ្យមនុស្សជាច្រើនមានការស្រឡាំងកាំង ខណៈពេលម្នាក់ៗបានធ្វើដំណើរទៅធ្វើការ។
យ៉ាងណាក៏ដោយ ពេលនោះសមត្ថកិច្ចបានបញ្ជូនខ្លួននៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែល បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់ដើរដោះអាវក្នុងតំបន់ Seolleung-ro។ នៅពេលស៊ើបអង្កេត ពួកគេបានកំណត់អត្តសញ្ញាណលោក Choi ហើយបាននាំគាត់ទៅឃុំឃាំងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងនោះផងដែរ របាយការណ៍មួយផ្សេងទៀតបានលេចចេញទាក់ទងនឹងសឺរ៉ាំង ដែលបានរកឃើញនៅក្នុងហាងកាហ្វេក្បែរនោះ នៅពេលពិនិត្យទើបបញ្ជាក់បានថា ពីតជាមានទំនាក់ទំនងជាមួយលោក Choi ពិតប្រាកដ។
បន្ទាប់ពីការធ្វើតេស្តរហ័សរកសារធាតុញៀន ជាលទ្ធផលគាត់ពិតជាបានសេពគ្រឿងញៀនប្រភេទមេតំហ្វេតាមីនពិតមែន។ ក្រោយមកទើបសមត្ថកិច្ចបានដាក់ពាក្យសុំដីកាចាប់ខ្លួនលោក Choi ជាបន្ទាន់ ហើយតុលាការក្រុងសេអ៊ូលកណ្តាលបានធ្វើការសួរចម្លើយជនសង្ស័យ (ការត្រួតពិនិត្យដីកា) មុនពេលចាប់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ និងថ្ងៃចេញដីកាផ្លូវការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


