ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ផែនការផ្ដល់ជំនួយមនុស្សធម៌មួយច្រកទៀតឲ្យពលរដ្ឋនៅ ហ្គាហ្សា បន្ថែមលើការទម្លាក់ពីអាកាស
សហរដ្ឋអាមេរិកបានប្រកាសដាក់ចេញផែនការផ្ដល់ជំនួយមនុស្សធម៌មួយច្រកទៀតទៅឲ្យពលរដ្ឋរស់នៅតំបន់ហ្គាហ្សាក្នុងគោលបំណងបន្ថែមលើការទម្លាក់ជំនួយពីអាកាសចូលទៅក្នុងតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាអ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ ។

មន្ត្រីរដ្ឋបាលអាមេរិកមួយរូបបានលួចប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី ចូ បៃដិន បានចេញបញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែបណ្ដោះអាសន្នលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់តំបន់ហ្គាហ្សា ជាមួយនឹងសមត្ថភាពផ្ទុករថយន្តដឹកជំនិញរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដើម្បីយកផ្លូវទឹកមួយនេះធ្វើជាច្រកផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅកាន់តំបន់ហ្គាហ្សា ។
សេចក្ដីសម្រេចចិត្តរបស់លោក បៃដិន ក្នុងការចេញបញ្ជាឲ្យសាងសង់កំពង់ផែបណ្តោះអាសន្ននេះ កើតមានឡើង ចំពេលមានការព្រមានពីអង្គការសហប្រជាជាតិ (UN) អំពីការរីករាលដាលនៃគ្រោះទុរ្ភិក្សក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ២.៣ លាននាក់ ក្រោយការបាញ់បោះដាក់គ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសអូសបន្លាយរយៈពេល ៥ ខែមកនេះ ។
ពាក់ព័ន្ធនឹងផែនការនេះទៀតសោត សហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយអ៊ីស្រាអែល ក៏ដូចជាធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិ (UN) និងអង្គការមនុស្សធម៌ ដើម្បីធានាសុខសុវត្ថិភាពចំពោះប្រតិបត្តិការលើដីគោក ហើយអាមេរិកក៏នឹងធានាផងដែរថា បុគ្គលិកយោធារបស់ខ្លួនទាំងអស់នឹងមិនឡើងលើច្រាំងដើម្បីពង្រីកសមត្ថភាពកំពង់ផែណាមួយបន្ថែមនោះទេ ។

នេះជាផែនការថ្មីមួយទៀតសម្រាប់រដ្ឋបាលរបស់លោក បៃដិន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅរងទុក្ខវេទនាក្នុងតំបន់ហ្គាហ្សា ពោលបន្ថែមលើការទម្លាក់ស្បៀងអាហារពីអាកាសចូលទៅតំបន់ដែលស្ថិតក្រោមការឡោមព័ទ្ធពីកម្លាំងទ័ពអ៊ីស្រាអែល ប៉ុន្តែទោះជាយ៉ាងណា ផែនការនេះក៏ត្រូវចាយពេលរាប់សប្ដាហ៍ផងដែរ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាឲ្យចាប់ផ្តើមទម្លាក់ស្បៀងអាហារតាមអាកាសចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីដើមខែនេះ ខណៈកងទ័ពអាកាសអាមេរិក និងយោធាហ្សកដានី បានសហការរួមដៃគ្នាទម្លាក់អាហារជាង ៣៨,០០០ កញ្ចប់ចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សារួចទៅហើយកាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


