ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន
តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី២៨ខែកុម្ភៈ សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev បាននិយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។

លោកព្រមានថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកត់សម្គាល់របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការបញ្ជូនកងទ័ព។ វិធីសាស្រ្តដែលបង្ហាញដោយមេដឹកនាំបារាំងរូបនេះ គឺពិតជាមានហានិភ័យណាស់ ច្បាស់ជាបង្កឲ្យស្ថានភាពធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏មហន្តរាយមិនខានឡើយ។ វិមានក្រឹមឡាំង មិនអត់ឱនចំពោះវិធានការបែបនេះដាច់ខាត។
លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីទៀតផង”។

ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារូបនេះ គឺកើតឡើងស្របគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលនិយាយថា ទង្វើនេះនឹងនាំឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងប្លុកដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងមូស្គូ។
ដោយឡែក កាលពីសប្តាហ៍មុន អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda ថា តាមពិតទៅ កងទ័ពណាតូ បានចូលដៃជាមួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ គ្រាន់តែក្លែងខ្លួនជាទាហានស៊ីឈ្នួលប៉ុណ្ណោះ។

តាមការបញ្ជាក់របស់លោក Rudskoy, “ទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួលចូលរួមក្នុងប្រតិបត្តិការយោធា។ ពួកគេគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ហើយដាក់បញ្ចូលទៅក្នុងកងអង្គភាពវាយប្រហារថែមទៀត”។
សូមបញ្ជាក់ គំនិតនៃការបញ្ជូនទ័ពជើងគោកចូលទៅអ៊ុយក្រែន ត្រូវបានលើកឡើងដោយលោក Macron កាលពីថ្ងៃចន្ទ ក្រោយកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស។
លោកប្រធានាធិបតីបង្ហើបថា សេណារីយ៉ូណាមួយ រួមទាំងការបញ្ជូនទ័ពផងដែរនោះ មិនអាចទាត់ចោលបានឡើយ ដោយលើកហេតុផលថា លោកខាងលិចមិនគួរឈប់ធ្វើសកម្មភាព ហើយទុកឲ្យរុស្ស៊ីត្រួតត្រាអ៊ុយក្រែនបានទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ឆ្លើយបែបណារឿងលទ្ធភាពបញ្ជូនទ័ពទៅជួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


