ព័ត៌មានអន្ដរជាតិ
រឿងអាស្រូវរំលោភសេពសន្ថវៈកំពុងផ្ទុះឡើងក្នុងសភាអូស្រ្តាលី
នៅសប្តាហ៍នេះការចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវខាងផ្លូវភេទបានផ្ទុះឡើងក្នុងវិមានរដ្ឋសភានៅទីក្រុងកង់បេរ៉ានៃប្រទេសអូស្ត្រាលីរួមជាមួយនាយករដ្ឋមន្រ្តី Scott Morrison និងរដ្ឋមន្រ្តីជាន់ខ្ពស់ពីររូបទៀត ។
លោក Scott Morrison បានចំណាយពេលភាគច្រើនរបស់លោកក្នុងការព្យាយាមដោះស្រាយជាមួយនឹងការចោទប្រកាន់មួយដែលថា បុគ្គលិកនយោបាយស្ត្រីវ័យក្មេង Brittany Higgins ត្រូវបានគេចាប់រំលោភនៅក្នុងការិយាល័យរដ្ឋមន្រ្តីនៅក្នុងវិមានរដ្ឋសភាកាលពីខែមីនា ឆ្នាំ ២០១៩ ។

វាពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទដែលបានកើតឡើងកាលពីពេលមុន ហើយករណីនេះមិនត្រូវបានគេស៊ើបអង្កេតឲ្យបានត្រឹមត្រូវនោះទេ ខណៈបច្ចុប្បន្នវាគំរាមធ្វើឲ្យខូចអាជីពរបស់បុគ្គលលេចធ្លោមួយចំនួន ។
នៅយប់ថ្ងៃសៅរ៍ក្នុងខែមីនា ឆ្នាំ ២០១៩ នាង Brittany Higgins និងបុគ្គលិកនយោបាយជាបុរសបានចូលទៅកាន់ការិយាល័យសមាជិកសភាព្រឹទ្ធសភាលោកស្រី Linda Reynolds ដែលពេលនោះជារដ្ឋមន្រ្តីក្រសួងការពារជាតិដែលពួកគេទាំងពីរបានធ្វើការនៅទីនោះ ហើយអ្នកទាំងពីរបានផឹកស្រាអស់ជាច្រើន ។

ក្រោយមកនាង Higgins បានអះអាងថា នាងបានរងការរំលោភបំពានផ្លូវភេទនៅលើសាឡុងនៅក្នុងការិយាល័យ ។ នៅព្រឹកបន្ទាប់នាង Higgins ត្រូវបានរកឃើញនៅក្នុងការិយាល័យជាមួយស្ថានភាពដោះសំលៀកបំពាក់ ។ នាង Higgins មិនបានប្តឹងពីការរំលោភផ្លូវភេទនៅថ្ងៃនោះទេ ។ ពីរបីថ្ងៃក្រោយមកបុគ្គលិកបុរសនោះត្រូវបានបណ្តេញចេញពីការងារដោយសារតែបានរំលោភសន្តិសុខ ។
ប៉ុន្មានថ្ងៃក្រោយមកនាង Higgins បានប្រាប់លោកស្រី Reynolds ថា នាងត្រូវបានគេចាប់រំលោភ ខណៈសមាជិកព្រឹទ្ធសភាខាងលើបានណែនាំនាងឲ្យរាយការណ៍រឿងនេះទៅប៉ូលិស ។

នាងបានប្រាប់ប៉ូលិសពីឧប្បត្តិហេតុនេះ ប៉ុន្តែនាងសម្រេចចិត្តថាមិនទាន់ដាក់ពាក្យប្ដឹងទៅតុលាការជាផ្លូវការទេ ហើយបន្តធ្វើការឲ្យសមាជិកព្រឹទ្ធសភា Reynolds រហូតដល់ផ្ទេរតំណែងនេះទៅសមាជិកព្រឹទ្ធសភាលោកស្រី Michaelia Cash ជារដ្ឋមន្រ្តីក្រសួងការងារ ។
នៅឆ្នាំ ២០២០ បណ្តឹងអនាមិកមួយត្រូវបានដាក់ទៅសភាទាក់ទងនឹងឧប្បត្តិហេតុនាង Higgins ។ ការស៊ើបអង្កេតត្រូវបានបង្កើតឡើង ហើយបានរកឃើញថាការចោទប្រកាន់នេះគឺមិនពិតដោយផ្អែកលើមូលដ្ឋានគ្មានពាក្យបណ្តឹងអំពីការរំលោភនៅពេលបោសសម្អាតការិយាល័យ ។

សមាជិកព្រឹទ្ធសភាលោកស្រី Cash បានជូនដំណឹងដល់ព្រឹទ្ធសភានៅសប្តាហ៍នេះថា នៅពេលដែលលោកស្រីដឹងអំពីបញ្ហានេះលោកស្រីបានស្នើសុំទៅប៉ូលិស និងនាយករដ្ឋមន្រ្តីជាមួយនាង Higgins ប៉ុន្តែនាង Higgins បាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយ ហើយនាង Higgins មិនបានជំទាស់នោះទេ ។
បន្ទាប់ពីលាលែងពីតួនាទីជាបុគ្គលិកនយោបាយកាលពីដើមខែនេះ នាង Higgins បានបង្ហាញជាសាធារណៈនូវការចោទប្រកាន់របស់ខ្លួន ។ នៅចុងសប្តាហ៍នេះដោយសារតែភាពល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយ នាង Higgins បានប្រកាសថា នាងនឹងធ្វើបណ្តឹងជាផ្លូវការទៅប៉ូលិស ហើយបានចោទប្រកាន់នាយករដ្ឋមន្រ្តី Scott Morrison ថាកំពុងស្តីបន្ទោសដល់ជនរងគ្រោះ និងការបែកធ្លាយនូវព័ត៌មានមិនល្អអំពីនាង ។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកមិនបានដឹងអំពីបញ្ហានេះទេរហូតមកដល់សប្តាហ៍នេះ ហើយលោកក៏បានធ្វើការដាស់តឿនដល់សមាជិកព្រឹទ្ធសភា Reynolds ផងដែរចំពោះការដែលមិនបានយកចិត្តទុកដាក់ ។ ទាំងគាត់ និងសមាជិកព្រឹទ្ធសភា Reynolds បានសុំអភ័យទោសចំពោះនាង Higgins ហើយលោកនាយករដ្ឋមន្រ្តីបានបង្កើតការសាកសួរពីរអំពីវប្បធម៌នៅកន្លែងធ្វើការនៅក្នុងសភា ។
ក្រោយហេតុការណ៍នេះវាទំនងជាធ្វើឲ្យអាជីពមន្ត្រីជាន់ខ្ពស់មួយចំនួននឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររឿងអាស្រូវដែលកំពុងកើតមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ
ចុចអាន ៖ ទាហានអូស្ត្រាលីយកជើងសិប្បនិម្មិតរបស់ក្រុមតាលីបង់ដាក់ស្រាផឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


