ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូទី បើកការវាយប្រហារលើកប៉ាល់លោកខាងលិច
ក្រុមហ៊ូទីបានបាញ់គ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើកទៅលើកប៉ាល់អង់គ្លេស អាមេរិក និងអ៊ីស្រាអែល ខណៈការបាញ់រះនេះគឺជាប្រតិបត្តិការចុងក្រោយបំផុតក្នុងការវាយប្រហារលើផ្លូវដឹកជញ្ជូនដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមេសានេះ ។

ក្រុមហ៊ូទីបានបើកការវាយប្រហារលើកប៉ាល់អង់គ្លេស និងនាវាចម្បាំងអាមេរិកមួយចំនួននៅក្នុងសមុទ្រក្រហម ខណៈនៅក្នុងសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌាឯណោះវិញបានវាយប្រហារនាវាអ៊ីស្រាអែល ២ គ្រឿងដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល ។
ការវាយប្រហារនេះបានធ្វើឡើងក្នុងអំឡុងពេល ៧២ ម៉ោងចុងក្រោយនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារនេះនោះទេ ខណៈអង់គ្លេស និងសហរដ្ឋអាមេរិកក៏បាននិងកំពុងបើកការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមនេះវិញដូចគ្នា ។

យោងតាមទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកបានបំផ្លាញប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទីនៃប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ ។ លើសពីនេះកងកម្លាំងសហរដ្ឋអាមេរិកក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅលើសមុទ្រក្រហមផងដែរ ប៉ុន្តែមិនមានអ្នករងរបួស ឬការខូចខាតណាមួយត្រូវបានគេរាយការណ៍នោះទេ ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនផ្លាស់ប្តូរផ្លូវទៅកាន់ការធ្វើដំណើរតាមដែនទឹកដែលមានចម្ងាយឆ្ងាយជាង និងថ្លៃជាងនៅជុំវិញអាហ្វ្រិកខាងត្បូង ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


