ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានថា អំឡុងពិធីបុណ្យសង្ក្រាន្ត មនុស្សអាចក្តៅដល់ស្លាប់
ស្របពេលដែលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី កាន់តែខិតជិតមកដល់ ប៉ុន្តែសីតុណ្ហភាពនៅតែបន្តហក់ឡើងខ្ពស់នោះ ពេលនេះប្រទេសថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះរលកកម្តៅ ព្រោះថា អំឡុងពិធីបុណ្យសង្ក្រាន្ត មេឃក្តៅខ្លាំង អាចបណ្តាលឲ្យមនុស្សស្លាប់បាន។

កាសែត Bangkok Post បានដកស្រង់សម្តីលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលលោក Opas Karnkawinpong ដែលអះអាងថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួន បានកើនលើស៤០អង្សាសេរួចទៅហើយ ជាហេតុបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល កាន់តែខ្លាំងឡើងៗ ខណៈរាងកាយរបស់មនុស្ស មិនអាចសម្របទៅនឹងអាកាសធាតុខ្លាំងក្លាបែបនេះបានទេ ពោលសរីរាង្គអាចឈប់ដំណើរការគ្រប់ពេលវេលា ហើយមនុស្សអាចស្លាប់បានមួយរំពេច។
ស្របពេលជាមួយគ្នានោះដែរ លោកបានដាស់តឿនឲ្យតាមដានរោគសញ្ញាមួយចំនួនដូចជា ស្បែកឡើងក្រហម ឡើងកម្តៅក្នុងខ្លួន ជីពចរដើរលឿន មិនសូវហូរញើស ឈឺក្បាល ចង្អោរ ក្អួត វិលមុខ និងឈានដល់សន្លប់ ហើយអ្វីដែលត្រូវបារម្ភគឺថា អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេមានដូចជាមនុស្សចាស់ ក្មេងតូច អ្នកមានជំងឺរ៉ាំរ៉ៃ ព្រមទាំងអ្នកធ្វើការឬហាត់ប្រាណនៅខាងក្រៅ រយៈពេលយូរ។

លើសពីនេះ លោកក៏ណែនាំឲ្យអ្នកបញ្ចេញពលកម្មខ្លាំងក្លា ត្រូវផឹកទឹកពី ២ទៅ៤កែវ ក្នុងមួយម៉ោងផងដែរ ហើយគួរចៀសវាងនៅក្រោមពន្លឺថ្ងៃខ្លាំង និងត្រូវស្នាក់នៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។
សូមបញ្ជាក់ថា មិនមែនតែថៃទេ ប្រទេសកម្ពុជា ក៏បានចេញការព្រមានដែរថា អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ ៤០ អង្សាសេ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីដើមខែមេសាថា ពិភពលោកកំពុងទទួលរងឥទ្ធិពលពីរលកកម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត EI Nino បណ្តាលឲ្យកម្ដៅកើនឡើង ខណៈវានឹងអូសបន្លាយរហូតដល់ខែ ឧសភា ទើបថយចុះវិញ។
បាតុភូត EI Nino ធ្វើខ្យល់និងទឹកឡើងក្តៅ បង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុធ្ងន់ធ្ងរ ដូចជាបង្កើនកម្តៅនៃភពផែនដី និងបម្រែបម្រួលអាកាសធាតុនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជាទេ។ ផលវិបាកនៃបាតុភូតនេះ នឹងបង្កឲ្យមានព្យុះភ្លៀងកំណាចៗ គ្រោះរាំងស្ងួតចម្លែក ប្តូររដូវនិងទម្លាប់អាកាសធាតុ ខណៈកន្លែងខ្លះនឹងមានភ្លៀងច្រើនជ្រុល ប៉ុន្តែកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីឧតុនិយមអះអាងថា អំឡុងថ្ងៃចូលឆ្នាំកម្ដៅអាចកើនឡើងដល់ ៤០ អង្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


