ព័ត៌មានអន្ដរជាតិ
ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន
ក្សត្រស៊ុលតង់ថ្មីនៃប្រទេសម៉ាឡេស៊ីមកពីរដ្ឋ Johor និងជាមហាសេដ្ឋីដ៏មានឥទ្ធិពលបានក្លាយជាម្ចាស់រថយន្តឯកជនដំបូងគេរបស់ពិភពលោកនៃរថយន្ត Hongqi L5 ដែលជារថយន្តប្រណីត និងថ្លៃបំផុតរបស់ប្រទេសចិន។ នេះបើយោងតាមកាសែត The Straits Times បានរាយការណ៍កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី Ouyang Yujing កាលពីថ្ងៃទី១២ ខែមេសា ព្រះមហាក្សត្របានបង្ហាញនូវយានជំនិះចុងក្រោយបង្អស់របស់ទ្រង់។ រថយន្តមួយនេះផលិតដោយ FAW Group តាំងពីឆ្នាំ ២០១៣, L5 តំណាងឲ្យកំពូលនៃភាពប្រណិតនៃការរចនារថយន្តរបស់ចិន ជាមួយនឹងតម្លៃប្រាំលានយន់ (៧០៣,០០០ ដុល្លារអាមេរិក)។ ជាពិសេសទៀតនោះ ដោយមានការអបអរសាទរចំពោះសិល្បៈហត្ថកម្មដ៏ល្អឥតខ្ចោះ និងបច្ចេកវិជ្ជាទំនើបរបស់វា រថយន្តនេះឈរជាសក្ខីភាពនៃឋានៈដ៏មានកិត្យានុភាពដ៏អស្ចារ្យមួយ។
លើសពីនេះទៀត ស្តេច Sultan Ibrahim Iskandar បានបង្ហោះរូបភាពរបស់ទ្រង់ក្នុងរយន្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរំលេចការសន្ទនាប្រកបដោយផលិតភាពរវាងម៉ាឡេស៊ី និងចិន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ។
ក្នុងនោះថែមទៀត ក្សត្ររបស់ប្រទេសម៉ាឡេស៊ី បានមានព្រះបន្ទូលនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ១២ ខែមេសាថា “ប្រទេសចិនកាន់កាប់ទីតាំងសំខាន់ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ម៉ាឡេស៊ី” ។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ក្សត្រស៊ុលតង់ថ្មីនៃប្រទេសម៉ាឡេស៊ីមកពីរដ្ឋ Johor អង្គនេះ។ កាលពី២៤ ខែកុម្ភៈ ២០២៤ ទ្រង់បានទិញស្លាកលេខរថយន្តពិសេស GOLD 1 ក្នុងតម្លៃ ១.៥ លានរីងហ្គីត (៣១៤,៧០០ ដុល្លារអាមេរិក) ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដែលបានចំណាយសម្រាប់ស្លាកលេខនៅក្នុងប្រទេសថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេចថ្មីម៉ាឡេស៊ី ទិញស្លាកលេខរថយន្តមាស ក្នុងតម្លៃ ៣១ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


