Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ មានអ្នកស្លាប់ដោយសារកូវីដលើសកន្លះលាននាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនលើស៥០០,០០០នាក់ហើយ បន្ទាប់ពីជំងឺរាតត្បាតនេះចូលវាយលុកមិនដល់រយៈពេលមួយឆ្នាំផង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះបានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសកន្លះលាននាក់។

សហរដ្ឋអាមេរិក បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារវីរុសកូរ៉ូណានៅលើពិភពលោក។ ខ្លួនមានតួលេខអ្នកស្លាប់លើសប្រទេសលេខ២គឺ ប្រេស៊ីលរហូតដល់ទៅទ្វេដង។ គិតត្រឹមថ្ងៃទី២២ខែកុម្ភៈម្សិលមិញនេះ ប្រេស៊ីលមានអ្នកស្លាប់ជាង២៤៦,០០០នាក់។

យោងតាមអ្នកតាមដានរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានរកឃើញថា សហរដ្ឋអាមេរិក មានករណីឆ្លងវីរុសនេះច្រើនជាង២៨លានករណី ចាប់តាំងពីវីរុសត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិន កាលពីខែធ្នូឆ្នាំ២០១៩។

សេចក្តីរាយការណ៍ដំបូងនៃការស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក គឺជាអ្នករស់នៅរដ្ឋវ៉ាស៊ីនតោនក្នុងវ័យ៥០ឆ្នាំ កាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ ដែលជាហេតុជំរុញឲ្យរដ្ឋនេះប្រកាសអាសន្ន។

នៅពេលដែលអង្គការសុខភាពពិភពលោក ប្រកាសពីជំងឺរាតត្បាតនៅថ្ងៃទី១១ខែមីនា មានតែជនជាតិអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ថា ស្លាប់ដោយសារវីរុសនេះ។

រលកនៃវិធានការរឹតត្បិតនិងសុវត្ថិភាព បានចាប់ផ្តើមពីខែមីនាប៉ុន្តែ មានរដ្ឋជាច្រើនបានបន្ធូរបន្ថយការរឹតបន្តឹងនៅត្រឹមខែមិថុនា។

ករណីឆ្លងនិងស្លាប់បានកើនឡើងជាថ្មីម្តងទៀតចាប់ពីខែតុលា ចំពេលមានការជជែកដេញដោលគ្នាជាសាធារណៈជុំវិញវិធានការនានា ដូចជាអាណត្តិពាក់ម៉ាស់និងការបិទអាជីវកម្មជាដើម។

មានជនជាតិអាមេរិកប្រមាណ២៥០,០០០នាក់ បានស្លាប់ដោយសារវីរុសនេះគិតត្រឹមថ្ងៃទី១៨ខែវិច្ឆិកា។ វាបានចំណាយពេលត្រឹមតែ៣ខែប៉ុណ្ណោះ ដែលធ្វើឲ្យតួលេខនេះកើនឡើងទ្វេដង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ រាជរដ្ឋាភិបាល​​សម្រេច​បិទសាលារៀន​​ នៅ​ភ្នំពេញ​ និង​ខេត្តកណ្តាល​ពីរ​សប្តាហ៍

ចុចអាន៖ យោធិន​​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម