ព័ត៌មានអន្ដរជាតិ
រកឃើញសាកសពជិត ២០០ នាក់កប់ក្នុងផ្នូរដ៏ធំនៅបរិវេណមន្ទីរពេទ្យតំបន់ហ្គាហ្សា
ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីនបានរកឃើញផ្នូរដ៏ធំមួយដែលដាក់សាកសពចំនួន ១៨០ នាក់ក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ខណៈរយៈពេលជាង ៦ ខែមកនេះ អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកមិនប្រណីដៃមកលើតំបន់មួយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារត៌មាន Al Jazeera កាលថ្ងៃទី២១ ខែមេសាកន្លងទៅ ។
សាកសពចំនួន ១៨០ នាក់ត្រូវបានរកឃើញនៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Khan Younis កាលពីដើមសប្តាហ៍នេះ ខណៈសាក្សីជាច្រើននាក់អះអាងថា ត្រូវបានកប់ដោយយោធាអ៊ីស្រាអែល ហើយការរកឃើញនេះទៀតសោតកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនចេញពីទីក្រុងភាគខាងត្បូងកាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។
នេះគឺជាផ្នូរដ៏ធំមួយក្នុងចំណោមផ្នូរធំៗជាច្រើនដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យ Al-Shifa ជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងតំបន់នេះ ។ សាកសពទាំងនោះរួមមានស្ត្រីវ័យចំណាស់ កុមារ និងបុរសវ័យក្មេង ខណៈដែលប្រតិបត្តិការទាញយកសាកសពនឹងធ្វើឡើងជាបន្តបន្ទាប់ ដោយសារតែមានចំនួនច្រើនពេក ។
អ៊ីស្រាអែលក៏បានសន្យាថានឹងពង្រីកការវាយលុករបស់ខ្លួនទៅកាន់ទីក្រុងនៅតាមព្រំដែនជាមួយអេហ្ស៊ីបផងដែរ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិ ជាពិសេសពីសំណាក់សហរដ្ឋអាមេរិកឲ្យមានការអត់ធ្មត់ក៏ដោយ ។ អំពាវនាវក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់កញ្ចប់សព្វាវុធដល់អ៊ីស្រាអែល ដោយកាលពីថ្ងៃសៅរ៍ សភាអាមេរិកបានអនុម័តកញ្ចប់ជំនួយសន្តិសុខចំនួន ៩៥ ពាន់លានដុល្លារទៅដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ផងដែរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយបានសម្លាប់មនុស្សប្រហែល ១,១៣៩ នាក់ និងចាប់មនុស្សជាង ២០០ នាក់ជាឈ្លើយសឹក ខណៈខាងប៉ាឡេស្ទីនវិញមានមនុស្សជាង ៣៤,០០០ នាក់បានស្លាប់បាត់បង់ជីវិត ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


