Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន អំពាវនាវឲ្យមានការវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្គ្រាម

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលថ្មីបានអំពាវនាវឲ្យមានវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្រ្គាម ខណៈកូរ៉េខាងជើងទើបតែសម្រេចបាននូវគោលដៅផលិតអាវុធជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី​១៥ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានឲ្យដឹងថា ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលយុទ្ធសាស្ត្រ លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលផលិតកម្មដែលបានចុះបញ្ជីដោយសហគ្រាសឧស្សាហកម្មការពារជាតិនៅឆ្នាំនេះ ។ ជាពិសេសលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្លាស់ប្តូរឲ្យកាន់តែទំនើបបន្ថែមទៀតដើម្បីត្រៀមធ្វើសង្គ្រាម និងអនុវត្តផែនការផលិតកម្មអាវុធសម្រាប់ឆ្នាំ ២០២៤ នេះដោយជោគជ័យ ។

ទន្ទឹមនោះ អ្នកវិភាគមួយចំនួននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ត និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលដើម្បីបញ្ជូនទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ KCNA បានបញ្ជាក់វិញថា គ្រឿងសព្វាវុធទាំងប៉ុន្មានដែលផលិតក្នុងឆ្នាំនេះ គឺប្រើសម្រាប់តែអង្គភាពយោធានៅភាគខាងលិចរបស់ប្រទេសប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាជើងកាលពីពេលថ្មីៗនេះបានពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ហើយទីក្រុងព្យុងយ៉ាងបានថ្លែងអំណរគុណដល់ទីក្រុងមូស្គូកាលពីខែមុនចំពោះការប្រើប្រាស់ការវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមិនឲ្យតាមដានកាដាក់ទណ្ឌកម្មអាវុធលើរដ្ឋាភិបាលលោក គីម ។

បន្ថែមពីនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងដែរថា ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហាមឃាត់សកម្មភាពបែបនេះក៏ដោយ ខណៈទំនាក់ទំនងអន្តរកូរ៉េគឺឈានដល់ចំណុចក្ដៅគគុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម