ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងញាប់ដៃញាប់ជើងដឹកអាវុធឲ្យអ៊ុយក្រែនយកទៅច្បាំង
លោក Antony Blinken បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពន្លឿនការដឹកជញ្ជូនសព្វាវុធឲ្យទៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងធ្វើការវាយលុកខ្លាំងនៅក្នុងតំបន់ Kharkiv នៃភាគឦសានប្រទេស។ ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា នៅអំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។

រុស្ស៊ី កំពុងសម្រុកវាយបំបុកចូលតំបន់ Kharkiv ដោយប្រើការវាយប្រហារតាមដែនអាកាសយ៉ាងខ្លាំងក្លា ហើយដណ្ដើមបានការគ្រប់គ្រងភូមិមួយចំនួន ដែលនៅកៀកបន្ទាត់ព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Blinken បានប្រាប់ទៅអ៊ុយក្រែនថា អាមេរិកកំពុងញាប់ដៃញាប់ជើងខ្លាំងហើយក្នុងការរៀបចំអាវុធ រថពាសដែក មីស៊ីល និងប្រព័ន្ធខែលការពារអាកាស ដើម្បីដឹកទៅឲ្យកងកម្លាំងជួរមុខនៅព្រំដែន សម្រាប់ការពារជីវិតកងទ័ព និងជនស៊ីវិល។ លោករដ្ឋមន្ត្រីអាមេរិក បានបន្តថា “នៅក្នុងក្រសែភ្នែកមនុស្សរាល់គ្នា ផ្តោតសំខាន់លើស្ថានភាពដែលនៅភាគខាងកើត និងភាគឦសាន ជាពិសេសនោះគឺតំបន់ Kharkiv តែម្ដង”។

បន្ថែមពីនេះ លោក Blinken ក៏បានប្រកាសពីថវិកាជំនួយ ២ពាន់លានដុល្លារផងដែរសម្រាប់អ៊ុយក្រែន ដើម្បីយកទៅទិញអាវុធពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ក៏ដូចជាយកទៅវិនិយោគនៅក្នុងវិស័យការពារជាតិ។ ២ពាន់លានដុល្លារនេះ បានមកពីកញ្ចប់ថវិកាចំណាយបន្ថែមចំនួន ១,៦ពាន់លានដុល្លារ ដែលបានអនុម័តដោយសភាអាមេរិក ក្រោយពីការពន្យារពេលអស់៦ខែកន្លងទៅ និង ៤០០លានដុល្លារទៀត មកពីមូលនិធិជំនួយបរទេស FMF។
លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា “នៅពេលទាហានថ្មើរជើង ឬក៏ទាហានកាំភ្លើងធំអ៊ុយក្រែន មានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ នោះយើងនឹងឈ្នះ។ តែរាល់ពេលដែលមានការពន្យារពេលនៅក្នុងការផ្គត់ផ្គង់ ឬខ្វះខាត យើងនឹងមិនអាចឈ្នះបានទេ”៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


