ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ព្រមានផលប៉ះពាល់ធ្ងន់ធ្ងរ បើ អ៊ីស្រាអែល បន្តប្រតិបត្តិការលើទីក្រុង Rafah
មន្ត្រីអេហ្ស៊ីបព្រមានថានឹងពិចារណាកាត់បន្ថយទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះនៅតែបន្តប្រតិបត្តិការយោធានៅក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាជាប់ព្រំដែនអេហ្ស៊ីប ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៦ ខែឧសភា ។

មន្ត្រីអេហ្ស៊ីបបាននិយាយថា ការសម្របសម្រួលរវាងប្រទេសទាំងពីរលើប្រតិបត្តិការនៅទីក្រុង Rafah ដែលអេហ្ស៊ីបបានជំទាស់ជាសាធារណៈ គឺមិនដំណើរការល្អទេ ដូចនេះអេហ្ស៊ីបសូមព្រមានអ៊ីស្រាអែលពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បើសិនអ៊ីស្រាអែលនៅតែផ្គើន ។
នៅក្នុងសប្ដាហ៍នេះ ប្រទេសទាំងពីរបានប្រឈមភាពតានតឹងដាក់គ្នា បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាវាយលុកនៅទីក្រុង Rafah កាលពីសប្តាហ៍មុន និងបានដណ្តើមយកទឹកដីប៉ាឡេស្ទីនដែលមានព្រំដែនជាមួយអេហ្ស៊ីបមួយនេះផងដែរ ។

ក្រោយមកអេហ្ស៊ីបបានបដិសេធមិនសម្របសម្រួលការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល ហើយការផ្តល់ជំនួយដល់ប៉ាឡេស្ទីនអាចត្រូវបានផ្អាក ដោយសារតែអេហ្ស៊ីបមិនអាចធានាសុវត្ថិភាពនៃឡានដឹកទំនិញបានទេ ព្រោះឡានទាំងនោះនឹងទទួលរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលផ្តោតលើកងទ័ពអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ទីក្រុង Rafah គឺជាច្រកចូលនូវជំនួយសង្គ្រោះជិតមួយភាគបួនចូលទៅក្នុងតំបន់ហ្គាហ្សា មុនពេលប្រតិបត្តិការរបស់អ៊ីស្រាអែល ខណៈក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានថា មានតែរថយន្តជំនួយមនុស្សធម៌ចំនួន ៥០ គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សា ពោលគឺធ្លាក់ចុះពីរាប់រយឡានក្នុងមួយថ្ងៃក្នុងសប្តាហ៍មុន ដែលជាចំនួនមិនគ្រប់គ្រាន់នោះទេ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


