Connect with us

ព័ត៌មានអន្ដរជាតិ

តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

បានផុស

នៅ

ស្មាតហ្វូនជាឧបករណ៍មួយដែលមនុស្សប្រើច្រើនបំផុត ជាងឧបករណ៍អេឡិចត្រូនិកនានា។ ដោយសារតែការប្រើប្រាស់វាជាប្រចាំ ស្មាតហ្វូនក្លាយជាឧបករណ៍ដែលងាយរងគ្រោះជាងគេជាមួយមេរោគ។

ក្នុងកំលុងនៃការរីករាលដាលវីរុសកូវីដ- ១៩ ស្មាតហ្វូនក៏ជាក្ដីបារម្ភខ្លាំងថា ចម្លងវីរុសយ៉ាងងាយផងដែរ។ បើអ៊ីចឹង! តើមេរោគកូវីដអាចនៅជាប់ជាមួយផ្ទៃស្មាតហ្វូនបានយូរប៉ុនណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) អះអាងថា វីរុស SARS-CoV ដែលបានរកឃើញក្នុងឆ្នាំ ២០០៣ អាចទំលើផ្ទៃកញ្ចក់រហូតដល់ ៩៦ ម៉ោង (៤ថ្ងៃ) ។ ក្រៅពីកញ្ចក់ វត្ថុផ្សេងទៀតដូចជា បាស្ទិករឹង និងដែកអ៊ីណុក។ល។ វីរុសអាចជាប់នៅរយៈពេល ៧២ ម៉ោង (៣ថ្ងៃ) ។

ដោយឡែក ការសិក្សាថ្មីមួយពីវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក (NIH )បានរកឃើញថា មេរោគកូវីដ-១៩ អាចរស់នៅលើផ្ទៃវត្ថុមួយចំនួនដូចជា ដែក និងប្លាស្ទិករឹង ប្រហែល ៧២ ម៉ោង ដូចគ្នានឹងវីរុស SARS-CoV ដែរ។ ការសិក្សាក៏បានបន្ថែមថា  មេរោគកូវីដអាចរស់នៅលើផ្ទៃក្រដាសកាតុង ឬក្រដាសកេស ប្រហែល ២៤ ម៉ោង និងលើស្ពាន់ប្រហែល ៤ ម៉ោង។

ផ្អែកតាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ និងការសិក្សារបស់ NIH គេអាចសន្និដ្ឋានបានថា វីរុសកូវីដ-១៩ អាចជាប់នៅលើកញ្ចក់បានរហូតដល់ ៩៦ ម៉ោង។ ដោយសារស្មាតហ្វូនស្ទើរតែទាំងអស់ភ្ជាប់មកជាមួយបន្ទះកញ្ចក់(ស្រ្គីន) នៅខាងមុខ ក្រុមអ្នកសិក្សានិយាយថា មេរោគកូវីដអាចរស់នៅលើស្មាតហ្វូនរហូតដល់ទៅ ៩៦ ម៉ោងដូចគ្នា។ មិនត្រឹមតែស្មាតហ្វូនប៉ុណ្ណោះទេ ចំពោះឧបករណ៍ណាក៏ដោយដែលមានផ្ទៃកញ្ចក់ដូចជា នាឡិកាវៃឆ្លាត ថេប្លេត ឬកុំព្យូទ័រ ក៏មេរោគជាប់នៅរហូតដល់៤ថ្ងៃដែរ។

ទោះយ៉ាងណា ឧបករណ៍ផ្សេងយើងមិនសូវប៉ះពាល់ញឹកញាប់ដូចស្មាតហ្វូនទេ។ ហេតុដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការរក្សាការសម្អាតទូរស័ព្ទជាទៀងទាត់ ដើម្បីការពារការចម្លងពីមេរោគ។

ដើម្បីសម្អាតស្មាតហ្វូនឱ្យមានសុវត្ថិភាព អ្នកអាចប្រើទឹកលាងសម្អាតសម្រាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក ឬគ្រាន់តែជូតផ្ទៃវាដោយក្រណាត់អាល់កុលសើមបន្តិចក៏បាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត

ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២​ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម