ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ទាមទារឲ្យ អ៊ីស្រាអែល ដកខ្លួនចេញពីច្រកឆ្លងកាត់ទីក្រុង Rafah
បន្ទាប់ពីមន្ត្រីមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីបបានបញ្ចប់កិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យរួចហើយ អេហ្ស៊ីបបានប្រកាន់ជំហរឲ្យអ៊ីស្រាអែលត្រូវតែដកទ័ពចេញពីច្រកឆ្លងកាត់ទីក្រុង Rafah ដើម្បីបើកផ្លូវឆ្លងកាត់ឡើងវិញ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា ។

យោងតាមប្រភពពីអេហ្ស៊ីបបានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យបង្ហាញសញ្ញាវិជ្ជមាន បើទោះបីជាមិនមានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក៏ដោយ ។ គណៈប្រតិភូអេហ្ស៊ីបនៅក្នុងកិច្ចប្រជុំបាននិយាយថា អេហ្ស៊ីបនឹងបើកចំហសម្រាប់អ្នកឃ្លាំមើលអឺរ៉ុបនៅព្រំដែន ដើម្បីត្រួតពិនិត្យប្រតិបត្តិការរបស់ខ្លួន ប្រសិនបើអាជ្ញាធរប៉ាឡេស្ទីនយល់ព្រមបន្តការងារនេះ ខណៈមន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថានឹងធ្វើការយ៉ាងឆាប់រហ័សដើម្បីជម្នះឧបសគ្គចំពោះប្រតិបត្តិការនៃផ្លូវឆ្លងកាត់នេះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានកាន់កាប់ច្រកឆ្លងកាត់ចូលតំបន់ហ្គាហ្សាដែលជាប់ព្រំដែនជាមួយអេហ្ស៊ីប ក្នុងអំឡុងពេលវាយលុកទីក្រុង Rafah កាលពីខែឧសភាតាមបណ្តោយជ្រោយខាងត្បូងនៃតំបន់នេះ ដោយធ្វើឲ្យអេហ្ស៊ីបខឹងសម្បារ និងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ហើយភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលជុំវិញការដណ្តើមយកព្រំដែនភាគខាងត្បូងនេះ ។
យ៉ាងណាអេហ្ស៊ីបក៏បានជួយសម្រួលដល់ច្រកចូលនៃជំនួយតាមរយៈច្រក Kerem Shalom កាលពីសប្តាហ៍មុន ផងដែរ ក្នុងការបើកផ្លូវឡើងវិញចូលទីក្រុង Rafah ខណៈដែលភ្នាក់ងារមនុស្សធម៌បានព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សា ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


