ព័ត៌មានអន្ដរជាតិ
ស្រ្តី អៀរឡង់ ម្នាក់ ត្រូវសត្វចិញ្ចឹមខាំសម្លាប់ ចំថ្ងៃកំណើតខ្លួនឯង
ជនរងគ្រោះមានឈ្មោះ Nicole O’Donnell Morey អាយុ ២៣ឆ្នាំ មកពីទីក្រុង Limerick ដែលរស់នៅជាយភូមិ Fedamore ស្រុក Co Limerick ប្រទេសអៀរឡង់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារសត្វចិញ្ចឹមនៅផ្ទះរបស់នាងខាំសម្លាប់ពេលបើកទ្វារចូលផ្ទះ។
យោងតាមការចុះផ្សាយពីកាសែត mirror កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានដក់ស្រង់សម្ដីរបស់ក្រុមគ្រួសារជនរងគ្រោះដោយបញ្ចាក់ថា សោកនាដកម្មនេះបានកើតឡើងនៅថ្ងៃកំណើតរបស់នាងតែម្ដង។ ស្របពេលដែលនាងតែងតែទុកឆ្កែទាំងនោះជាកូនៗសំណព្វខ្វះមិនបានក្នុងជីវិត។

នៅថ្ងៃទី ០៤ ខែមិថុនានេះ នាងបានចេញទៅពិធីជប់លៀងខួបកំណើតជាមួយមិត្តភក្តិ ហើយនៅពេលត្រឡប់មកវិញនាងបានបើកច្រករបៀងចូលក្នុងផ្ទះ ស្រាប់តែឆ្កែ៤ក្បាល បានលោតទៅទ្រោបពីលើរាងកាយរបស់នាង និងវាយប្រហារយ៉ាងខ្លាំង។
ទន្ទឹមនោះដែរ មនុស្សនៅជុំវិញបន្ទាប់ពីឃើញហេតុការណ៍ ពួកគេមិនអាចបញ្ឈប់សត្វទាំងនោះបានទេ។ ភ្លាមៗពួកគេបានតេទូរស័ព្ធទៅកម្លាំងជួយសង្គ្រោះ ទើបប៉ូលិសប្រដាប់អាវុធបានបាញ់សម្លាប់ឆ្កែមួយ និងគ្រប់គ្រងបាន ៣ក្បាល ដែលនៅសល់។
ទោះបីជាបានបញ្ឈប់ហេតុការណ៍រន្ធត់នោះបានពិតមែន ក៏ប៉ុន្តែ Nicole O’Donnell Morey បានទទួលមរណភាពនៅកន្លែងកើតហេតុទៅហើយ បើទោះបីបុគ្គលិកពេទ្យបានមកដល់ដើម្បីជួយជីវិតនាងក៏ដោយ។ សាកសពរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យលីមែដ ដើម្បីបន្តនីតិវិធីនៃការធ្វើកោសល្យវិច័យបន្ថែមទៀត។

លោក Anthony O’Donnell អាយុ ៥៨ ឆ្នាំ ជីតារបស់ជនរងគ្រោះបាននិយាយថា គាត់ត្រូវបានទាក់ទងដោយសមាជិកគ្រួសារប្រាប់គាត់ពីព័ត៌មានដ៏អាក្រក់នេះ។ លោកបានពណ៌នាអំពីចៅស្រីរបស់គាត់ថាជា នាងក្មេងស្រីដ៏គួរឲ្យស្រឡាញ់ មានចិត្តល្អជាមួយសត្វឆ្កែដោយទុកពួកវាដូចកូនចិញ្ចឹម។ ប៉ុន្តែលោកក៏ធ្លាប់ប្រាប់ហើយថា កុំទុកចិត្តសត្វឆ្កែណាមួយ។ ជាពិសេសឆ្កែទាំងនោះ ពួកវាត្រូវបានគេបង្កាត់ពូជដើម្បីសម្លាប់។
យ៉ាងណាមិញ យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ទៀតថា សត្វឆ្កែដែលបានសម្លាប់ Morey គឺជាពូជឆ្កែអាមេរិកប្រភេទ XL Bully ប៉ុន្តែជនរងគ្រោះមិនបានបង្ហាញពីប្រភេទសត្វឆ្កែដែលពាក់ព័ន្ធនោះទេ។ ជារឿយៗនាងតែងតែបង្ហោះរូបថតមួយសន្លឹកដែលថតជាមួយឆ្កែចិញ្ចឹមនៅលើគ្រែ ហើយបានដាក់ចំណងជើងថា “នេះជាកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំមិនខ្វល់ទេ ប្រសិនបើអ្នកគិតថាវាមើលទៅកាច”៕

អត្ថបទ៖សាង ស្រីល័ក្ខ
ចុចអាន៖ត្រូវឆ្នោត ១.៣ លានដុល្លារភ្លាម ស្ត្រី អាមេរិក ម្នាក់លែងលះប្ដី តែចុងក្រោយគ្មានសល់សូម្បីមួយសេន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


