Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះអគារលំនៅដ្ឋានគុយវ៉ែត ស្លាប់មនុស្ស ៤៩នាក់ ភាគច្រើនជាកម្មករចំណាកស្រុក

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃពុធទី១២ខែមិថុនា, សោកនាដកម្មឆេះអគារលំនៅដ្ឋានក្នុងប្រទេស គុយវ៉ែត បានឆក់យកជីវិតមនុស្សចំនួន៤៩នាក់ ភាគច្រើនជាកម្មករចំណាកស្រុក។

(រូបថត៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅម៉ោង ៦ព្រឹក ក្នុងទីក្រុង Mangaf ប៉ុន្តែពេលនេះ អគ្គិភ័យគ្រប់គ្រងបានហើយ។

ត្បិតតែមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែគេឃើញមានធុងហ្គាសចំនួន២០ធុង និងសម្ភារងាយឆេះជាច្រើនទៀតនៅទីនោះ ដែលបណ្តាលឲ្យវាឆេះរីករាលដាលយ៉ាងឆាប់រហ័ស។

(រូបថត៖ Getty)

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អគារលំនៅដ្ឋាននេះ ជាទីរស់នៅរបស់កម្មករចំណាកស្រុកចំនួន ១៩៦នាក់ ហើយទីនោះពោរពេញដោយមនុស្សច្រើនកកកុញ​ ចង្អៀតណែនតាន់តាប់។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានព័ត៌មានបញ្ជាក់ថា តើកម្មករចំណាកស្រុកទាំងនោះមកពីប្រទេសណាខ្លះទេ តែក្រុមអ្នកជួយសង្គ្រោះអះអាងថា មានជនជាតិឥណ្ឌាច្រើនជាងគេ។ លើសពីនេះ ក្នុងចំណោមនោះក៏មានជនជាតិប៉ាគីស្ថាន បង់ក្លាដែស ហ្វីលីពីន និងនេប៉ាល់ ផងដែរ។

(រូបថត៖ EPA)

សូមបញ្ជាក់ថា ពីរភាគបីនៃចំនួនប្រជាជនគុយវ៉ែត គឺជាពលករបរទេស ហើយប្រទេសនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការងារចំណាកស្រុក ជាពិសេសក្នុងវិស័យសំណង់តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អគ្គិភ័យដ៏រន្ធត់ លេបត្របាក់ផ្ទះល្វែងនៅហាណូយ ផ្តាច់ជីវិតមនុស្ស ១៤នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម