ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងដំឡើងពន្ធលើភេសជ្ជៈមានជាតិស្ករ ដើម្បីកាត់បន្ថយជំងឺទឹកនោមផ្អែម
ក្រសួងហិរញ្ញវត្ថុវៀតណាម បានអំពាវនាវឲ្យដំឡើងពន្ធ១០% លើភេសជ្ជៈផ្អែមៗ ក្នុងគោលបំណងឲ្យមនុស្សកាត់បន្ថយការផឹកភេសជ្ជៈដែលមានជាតិស្ករខ្លាំង ហើយវានឹងជួយកាត់បន្ថយភាពធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាពិសេសក្នុងចំណោមយុវវ័យជំនាន់ក្រោយតែម្តង លើសពីនេះ វាក៏នឹងជួយសម្រាលសម្ពាធលើប្រព័ន្ធថែទាំសុខភាពផងដែរ។

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសៅរ៍ទី១៥ខែមិថុនា, ប្រសិនបើតម្លៃភេសជ្ជៈផ្អែមៗ ត្រូវបានដំឡើង១០%មែននោះ អ្នកពិសានឹងងាកទៅរកផលិតផលណា ដែលមានជាតិស្ករតិច ឬគ្មានជាតិស្ករតែម្តង។
ម្យ៉ាងវិញទៀត ពន្ធនេះនឹងនាំប្រាក់ ២.៤ទ្រីលានដុង (៩៤លានដុល្លារអាមេរិក) ចូលរដ្ឋក្នុងឆ្នាំដំបូង ហើយការយកពន្ធលើភេសជ្ជៈផ្អែមនេះ គឺជានិន្នាការសកលទៅហើយ ខណៈបច្ចុប្បន្នមានប្រទេសចំនួន ៨៥បានអនុវត្តវិធានការនេះ។

តាមទិន្នន័យពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាម បានបង្ហាញថា ក្នុងរយៈពេល៧ឆ្នាំចុងក្រោយគិតត្រឹមឆ្នាំ២០២០ ការទទួលទានភេសជ្ជៈផ្អែមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗ បានកើនឡើងជិត១.៥ដង ពោលគឺកើន ៧០.៥៦លីត្រ។
ដោយឡែក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយគិតត្រឹមឆ្នាំ២០២០ អត្រាកុមារនិងក្មេងជំទង់វៀតណាមដែលលើសទម្ងន់និងធាត់ បានកើនឡើងដល់ទៅទ្វេដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សាលាបឋមសិក្សារោងដំរី ក្រុងព្រៃវែង រៀបចំលក់នំខ្មែរ បញ្ឈប់លក់ភេសជ្ជៈ នំកញ្ចប់ទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


