ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលវៀតណាមម្នាក់ទៀតលាលែងពីតំណែង
មន្ត្រីជាន់ខ្ពស់វៀតណាមម្នាក់ទៀត គឺប្រធានគណបក្សនៃរដ្ឋធានីហាណូយ លោក Dinh Tien Dung បានលាលែងពីតំណែង ខណៈបក្សកុម្មុយនិស្តកាន់អំណាច កំពុងធ្វើការរុះរើរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters កាលពីថ្ងៃ ទី ១៩ ខែ មិថុនាឆ្នាំ២០២៤។
យោងតាមរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុវ័យ៦៣ឆ្នាំរូបនេះ ត្រូវបានរកឃើញថា គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ ជាហេតុបង្កឲ្យមានការរំលោភបំពាននៅក្រសួងហិរញ្ញវត្ថុអំឡុងពេល ២០២៦ ដល់២០២១ ខណៈលោក Dung ក៏ជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះផងដែរ។
បន្ទាប់ពីពិចារណាលើសំណើរបស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិម, ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានរកឃើញថា គណៈកម្មាធិការប្រតិបត្តិបក្សនៃក្រសួងហិរញ្ញវត្ថុសម្រាប់អាណត្តិ ២០១៦-២០២១ ក្រោមការដឹកនាំរបស់លោកDinh Tien Dung បានរំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យមជ្ឈិម បទប្បញ្ញត្តិបក្ស និងបទប្បញ្ញត្តិការងារ និងមិនបានអនុវត្តទាំងស្រុងនូវការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច។
ការរំលោភបំពាន និងកង្វះខាតរបស់គណៈកម្មាធិការបក្សនៃក្រសួងហិរញ្ញវត្ថុសម្រាប់អាណត្តិឆ្នាំ ២០១៦សល់២០២១ នេះបាននាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការខាតបង់ និងខ្ជះខ្ជាយថវិការដ្ឋ ព្រមទាំងបង្កគ្រោះថ្នាក់ដល់អ្នកវិនិយោគមូលបត្របំណុលទៀតផង។ លើសពីនេះ បញ្ហាទាំងប៉ុន្មានខាងលើ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគ និងធុរកិច្ច និងសណ្តាប់ធ្នាប់សង្គម បង្កការខឹងសម្បាជាសាធារណៈ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់បក្ស និងស្ថាប័នគ្រប់គ្រងរដ្ឋផងដែរ។
ដោយពិចារណាលើផលវិបាក និងមូលហេតុនៃការរំលោភបំពាន និងអនុលោមតាមបទប្បញ្ញត្តិរបស់បក្ស ស្តីពីវិធានការវិន័យចំពោះបក្ស និងសមាជិកណាដែលបំពានបទប្បញ្ញត្តិ ការិយាល័យនយោបាយបានយល់ព្រមអនុញ្ញាតឱ្យលោក Dinh Tien Dung ឈប់ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ និងឈប់កាន់តំណែងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិ ២០២០-២០២៥ ព្រមទាំងជាប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមនីតិកាលទី ១៥ ផងដែរ។
គួរបញ្ជាក់ងថា មួយរយៈចុងក្រោយនេះមន្ត្រីកំពូលវៀតណាមជាបន្តបន្ទាប់ត្រូវបានដកចេញឬលាលែងពីដំណែង បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្ដើមរុះរើនិងប្រមាញ់អំពើពុករលួយដែលកើតចេញពីមន្ត្រីទាំងនេះ ស្របពេលប្រទេសប្ដូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ២នាក់ក្នុងរយៈពេលត្រឹមតែមួយឆ្នាំជាងប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ