ព័ត៌មានអន្ដរជាតិ
មេឃក្តៅខ្លាំង ផ្តាច់ជីវិតមនុស្សជាង ៥០០នាក់នៅ ប៉ាគីស្ថាន ត្រឹម៦ថ្ងៃ
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនា ត្រឹមតែរយៈពេល៦ថ្ងៃប៉ុណ្ណោះ ប្រទេសប៉ាគីស្ថាន មានមនុស្សស្លាប់ដោយសារកម្តៅក្តៅហួសកម្រិតដល់ទៅ ៥៦៨នាក់ ហើយអ្វីដែលនឹកស្មានមិនដល់គឺថា ក្នុងនោះគ្រាន់ថ្ងៃអង្គារមួយថ្ងៃ មានមនុស្សស្លាប់រហូតដល់ទៅ១៤១នាក់។

ត្បិតតែសីតុណ្ហភាពនៅទីក្រុង Karachi ឡើងដល់៤០អង្សាសេក៏ពិតមែន ប៉ុន្តែបូករួមទាំងសំណើមខ្ពស់ ធ្វើឲ្យអ្នករស់នៅទីនោះ មានអារម្មណ៍ថា ក្តៅដូច ៤៩អង្សាសេឯណោះ។
វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស៊ីវិលក្រុង Karachi បានឲ្យដឹងថា មន្ទីរពេទ្យបានទទួលអ្នកជំងឺ Heat Stroke ចំនួន២៦៧នាក់ ចន្លោះថ្ងៃអាទិត្យ ដល់ថ្ងៃពុធ ហើយក្នុងនោះមាន១២នាក់ ត្រូវបាត់បង់ជីវិត។

តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Imran Sarwar Sheikh ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅទីនោះ, អ្នកដែលមកមន្ទីរពេទ្យភាគច្រើនគឺស្ថិតក្នុងវ័យ៦០ឬ៧០ឆ្នាំប្លាយ ខណៈមួយចំនួនតូចមានវ័យត្រឹម២០ឆ្នាំ។ ពួកគេមកពេទ្យជាមួយអាការក្អួត រាក និងក្តៅខ្លួនខ្លាំង។
សូមបញ្ជាក់ថា រលកកម្តៅចាប់ផ្តើមវាយប្រហារប្រទេសប៉ាគីស្ថាន តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយប្រជាជនត្រូវស៊ូទ្រាំនឹងកម្តៅទាំងដែលការដាច់ចរន្តអគ្គិសនី មិនអាចបើកកង្ហាឬម៉ាស៊ីនត្រជាក់បានទៅទៀត។

រលកកម្តៅកាចសាហាវនៅប្រទេសប៉ាគីស្ថាន មិនមែនវាយប្រហារតែទីក្រុង Karachi ប៉ុណ្ណោះទេ។ កាលពីខែមុន ខេត្ត Sindh ក៏ជួបប្រទះសីតុណ្ហភាពឡើងខ្ពស់ស្ទើរតែឈានដល់កម្រិតបំបែកកំណត់ត្រា ៥២.២ អង្សាសេផងដែរ។
ក្រៅពីប៉ាគីស្ថាន, ប្រទេសជិតខាងនោះ ក៏រងគ្រោះដោយកម្តៅក្តៅសឹងឆេះ និងសម្លាប់មនុស្សច្រើនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាក់ស្តែងនៅប្រទេសឥណ្ឌា, រដ្ឋធានី ដែលី បាននិងកំពុងស៊ូទ្រាំជាមួយរលកកម្តៅកាចសាហាវបំផុត ដោយសីតុណ្ហភាព ឡើងដល់ជាង៥០អង្សាសេឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា រងគ្រោះដោយរលកកម្តៅ អូសបន្លាយពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


