ព័ត៌មានអន្ដរជាតិ
ខ្លឹមសារសំខាន់ៗ នៃការជជែកដេញដោលគ្នាបែកផ្សែង ៩០នាទី រវាង ត្រាំនិងបៃដិន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ត្រូវតទល់ជាមួយគូប្រជែង ដូណាល់ ត្រាំ នៅខាងគណបក្សសាធារណរដ្ឋ ក្នុងការជជែកដេញដោលគ្នាលើកដំបូង កាលពីរាត្រីថ្ងៃព្រហ្បសតិ៍ ទី២៧ខែមិថុនា ឆ្នាំ២០២៤ (ពេលវេលានៅអាមេរិក)។

ក្នុងការដេញដោលគ្នាដែលសម្របសម្រួលដោយទូរទស្សន៍ CNN នៅទីក្រុង Atlanta នេះ គឺត្រូវចាយពេលអស់ ៩០នាទី ដោយបេក្ខជនឈរឈ្មោះទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃ.ក យ៉ាងខ្លាំង។
ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗដែលដកស្រង់ចេញពីព្រឹត្តិការណ៍ខាងលើ៖
ដំបូងយើងនិយាយពីលោក ត្រាំ សិន, អតីតប្រធានាធិបតីរូបនេះ បានព្រមានកាត់ទោសលោក បៃដិន ពីបទល្មើសព្រហ្មទណ្ឌ ប្រសិនបើឈ្នះតំណែងសេតវិមាន ក្នុងការបោះឆ្នោតខែវិច្ឆិកា។ លោកព្រមានបែបនេះ ដោយលើកឡើងពីរបៀបដែលគណៈវិនិច្ឆ័យ រកឃើញថាកូនប្រុសលោក បៃដិន ឈ្មោះ ហាន់ធើ មានពិរុទ្ធពីបទរំលោភលើច្បាប់កាំភ្លើងសហព័ន្ធ នៅពេលគាត់ទិញកាំភ្លើងខ្លីក្នុងឆ្នាំ២០១៨ ទាំងកំពុងញៀនថ្នាំ។

លើសពីនេះ លោក ត្រាំ រិះគន់យ៉ាងចាស់ដៃទៅលើគោលនយោបាយសេដ្ឋកិច្ចនិងអន្តោប្រវេសន៍របស់លោក បៃដិន ក៏ដូចជាការឆ្លើយតបរបស់គាត់ចំពោះជម្លោះអ៊ុយក្រែន និងការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានផងដែរ។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ អះអាងថា លោក បៃដិន បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អាមេរិកនៅលើឆាកពិភពលោក ហើយថា នេះគឺជាកត្តាមួយដែលជំរុញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឲ្យបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២។

តាមការបញ្ជាក់ពីលោក ត្រាំ, ឥឡូវនេះ អាមេរិក លែងសូវមានគេគោរពច្រើនទៀតហើយ។ ពួកគេលែងគោរពការដឹកនាំរបស់យើងដូចមុនទៀតហើយ យើងបានក្លាយជាប្រទេសពិភពទី៣។
យ៉ាងណាក្តី លោក បៃដិន បានវាយបក ដោយចោទថា ត្រាំ ទៅវិញទេ ដែលលើកទឹកចិត្ត ពូទីន ឲ្យវាយលុកចូលអ៊ុយក្រែននោះ។ លោក បៃដិន និយាយថា “បុរសម្នាក់នេះហើយ បានប្រាប់ពូទីនថា ធ្វើអ្វីធ្វើទៅតាមចិត្តអ្នកចង់”។ លោកបៃដិន សង្កត់ធ្ងន់ថា អាមេរិកត្រូវតែបន្តជួយទីក្រុងកៀវ ហើយរុស្ស៊ីអាចមានសក្តានុពលវាយប្រហារប្រទេសណាតូនាពេលអនាគត។

ដល់វេនយើងនិយាយពីលោក បៃដិន វិញ, ប្រធានាធិបតីរូបនេះបញ្ជាក់ថា បច្ចុប្បន្នលោក ត្រាំ កំពុងជាប់ចំពាក់ចំពិនក្នុងស៊ើបអង្កេតសម្រាប់ឧក្រិដ្ឋកម្មផ្សេងៗ ហើយថាក្នុងខែមករា គាត់បានចាញ់បណ្តឹងរដ្ឋប្បវេណីអ្នកសរសេរអត្ថបទ E. Jean Carroll មួយរួចទៅហើយ ដែលបានចោទប្រកាន់អតីតប្រធានាធិបតីពីបទរំលោភផ្លូវភេទនាងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ស្របពេលជាមួយគ្នានោះ លោក បៃដិន បានការពារកំណត់ត្រារបស់គាត់ ក្នុងនាមជាប្រធានាធិបតី ហើយថា លោក ត្រាំ ឆ្លើយតបមិនល្អទាល់តែសោះចំពោះជំងឺរាតត្បាតកូវីដ១៩ និងថាកំណែទម្រង់ពន្ធរបស់លោកត្រាំ គ្រាន់តែផ្តល់ផលប្រយោជន៍ដល់អ្នកមានប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈការស្ទង់មតិទាំងឡាយបង្ហាញថា លោក ត្រាំ កំពុងមានសំឡេងនាំមុខលោក បៃដិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ជួបឧបសគ្គធំ ក្រោយត្រូវតុលាការកំពូលរដ្ឋ Colorado ដកឈ្មោះចេញពីការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


