ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជួបឧបសគ្គធំ ក្រោយត្រូវតុលាការកំពូលរដ្ឋ Colorado ដកឈ្មោះចេញពីការបោះឆ្នោត
កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ តុលាការកំពូលនៃរដ្ឋ Colorado បានដកឈ្មោះលោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ២០២៤ ដោយសារតែការជាប់ពាក់ព័ន្ធនឹងការបះបោរ ។

តុលាការបានសម្រេចក្នុងសំឡេង ៤ ទល់នឹង ៣ ថា លោក ត្រាំ មិនមែនជាបេក្ខជនមានសិទ្ធិទៀតទេ ដែលនេះគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់លោក ក្នុងដំណើរឆ្ពោះទៅប្រជែងតំណែងសេតវិមានឆ្នាំ២០២៤ ហើយនេះជាលើកទីមួយហើយ ដែលមាត្រា ៣ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី ១៤ របស់អាមេរិក ត្រូវបានប្រើដើម្បីដកសិទ្ធិបេក្ខជនប្រធានាធិបតី ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចកាលពីថ្ងៃអង្គារនេះ នឹងត្រូវដាក់ឲ្យរង់ចាំការតវ៉ារហូតដល់ខែក្រោយ ហើយមិនអនុវត្តចំពោះរដ្ឋផ្សេងក្រៅរដ្ឋ Colorado នោះទេ ។

ចៅក្រមតុលាការជាន់ទាបរដ្ឋ Colorado រកឃើញថា លោក ត្រាំ បានចូលរួមក្នុងការបះបោរនៅថ្ងៃផ្ទុះកុបកម្មក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដើម្បីប្រឆាំងជ័យជម្នះរបស់លោក ចូ បៃដិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Steven Cheung អ្នកនាំពាក្យសម្រាប់យុទ្ធនាការលោក ត្រាំ បានហៅសេចក្តីសម្រេចនេះថា “មានកំហុសទាំងស្រុង” ហើយប្រមាថដល់ស្ថាប័នយុត្តិធម៌ ដែលសុទ្ធតែត្រូវបានតែងតាំងដោយអភិបាលខាងគណបក្សប្រជាធិបតេយ្យ។

លោក Cheung និយាយថា “មេដឹកនាំគណបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងភាពភ័យខ្លាចចំពោះការកើនឡើងនៃភាពលេចធ្លោរបស់លោក ត្រាំ ។ ពួកគេបានបាត់បង់ជំនឿលើការបរាជ័យរបស់លោក បៃដិន ហើយឥឡូវនេះកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់អ្នកបោះឆ្នោតអាមេរិក ពីការបណ្តេញលោកបៃដិន ចេញពីតំណែងនៅខែវិច្ឆិកាឆ្នាំក្រោយ”។
សូមបញ្ជាក់ថា វិសោធនកម្មទី ១៤ ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិក ហើយមាត្រា ៣ របស់ច្បាប់នេះមានបំណងរារាំងក្រុមអបគមន៍ពីការវិលត្រឡប់ទៅកាន់តួនាទីរបស់រដ្ឋាភិបាលមុនៗ ពេលដែលរដ្ឋភាគខាងត្បូង ចូលជាសមាជិកសហភាពឡើងវិញ ខណៈវិសោធនកម្មនេះក៏ធ្លាប់ត្រូវបានប្រើប្រឆាំងនឹងប្រធានសហព័ន្ធលោក Jefferson Davis និងអនុប្រធានរបស់គាត់ឈ្មោះ Alexander Stephens ហើយចាប់តាំងពីពេលនោះមក វាកម្រត្រូវបានគេយកមកប្រើណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


