ព័ត៌មានអន្ដរជាតិ
លោក បៃដិន ទម្លាយមូលហេតុ និយាយចាញ់លោក ត្រាំ
លោក ចូ បៃដិន បានបញ្ជាក់ច្បាស់ថា មូលហេតុដែលគាត់ត្រូវចាញ់ក្រោមថ្វីមាត់លោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលគ្នាលើកដំបូង កាលពីសប្តាហ៍មុន គឺដោយសារតែគាត់ធ្វើដំណើរចេញក្រៅប្រទេសញឹកញាប់ពេក នាំឲ្យខ្លួនឯងហត់នឿយខ្លាំង។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រាប់ម្ចាស់ជំនួយនៅឯកម្មវិធីរៃអង្គាសប្រាក់ក្នុងរដ្ឋ Virginia កាលពីថ្ងៃអង្គារទី២ខែកក្កដាឆ្នាំ២០២៤ថា “ត្រូវហើយ! ខ្ញុំមិនឆ្លាតទេ ដែលសម្រេចចិត្តធ្វើដំណើរចេញទៅក្រៅប្រទេសច្រើនលើកច្រើនសា មុនការជជែកដេញដោលគ្នានោះ។ នេះជាការពន្យល់ពីមូលហេតុ មិនមែនជាលេសឡើយ”។
ស្របពេលជាមួយគ្នានោះ មេដឹកនាំប្រទេសមហាអំណាចវ័យ៨១ឆ្នាំរូបនេះ ក៏បានសុំទោសចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីជជែកដេញដោលនោះដែរ ប៉ុន្តែគាត់បានសង្កត់អំពីសារៈសំខាន់ ក្នុងការឈ្នះឆ្នោតនាពេលខាងមុខ។

តាមកម្មវិធី លោក បៃដិន បានធ្វើដំណើរទៅប្រទេសបារាំងនៅថ្ងៃទី៦ខែមិថុនា ដើម្បីចូលរួមពិធីរំលឹកខួបនៃប្រតិបត្តិការឡើងគោករបស់សម្ព័ន្ធមិត្តនៅ Normandy ក្នុងខែមិថុនាឆ្នាំ១៩៤៤ហើយបន្ទាប់មក ក៏ទៅប្រទេសអ៊ីតាលីទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅថ្ងៃទី១៤ខែមិថុនា។
ក្រោយត្រលប់មកប្រទេសវិញ លោក បៃដិន បានបន្តទៅ Camp David នៅថ្ងៃទី២០ខែមិថុនា ដើម្បីត្រៀមខ្លួនរយៈពេលមួយសប្តាហ៍សម្រាប់ការជជែកដេញដោល ហើយក៏ចាកចេញទៅទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីចូលរួមព្រឹត្តិការណ៍ជាមួយគូប្រជែងគឺលោក ដូណាល់ ត្រាំ តែម្តង។

សូមបញ្ជាក់ជាថ្មី លោក ត្រាំ ធ្វើឲ្យលោក បៃដិន បាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី ដែលមានការសម្របសម្រួលដោយ CNN។
ក្រោយធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។

កុំថាឡើយអ្នកគាំទ្រ សូម្បីប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន ក៏បានចុះផ្សាយព័ត៌មាននិយាយអំពីអនាគតរបស់លោក បៃដិន ផងដែរ ដោយពួកគេជឿថា បើប្រធានាធិបតីរូបនេះ មិនមានអ្វីដែលទាក់ទាញនិងថ្មី ដើម្បីវាយបកទៅលោក ត្រាំ ឬអ្វីដែលពិសេសជាងនេះ ក្នុងការជជែកដេញដោលគ្នាលើកទីពីរទេនោះ គណបក្សប្រជាធិបតេយ្យ ប្រហែលបាត់តំណែងសេតវិមាន ទៅដៃគណបក្សសាធារណរដ្ឋហើយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ព្រមានថា ត្រាំ ជាមនុស្សគ្រោះថ្នាក់ មិនអាចឲ្យកាន់តំណែងអាណត្តិទី២បានឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


